បាត់ដំបង៖ ក្រុមក្មេងស្ទាវ ២ក្រុមដោយសារទំនាស់ពាក្យសម្តីកន្លងមកជាមួយគ្នា ក៏ដេញកាប់គ្នាបណ្តាលឲ្យរបួសធ្ងន់ធ្ងរចំនួន ២នាក់នៅរំលងអាធ្រាត។

លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង នាយការិយាល័យ នគនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា ក្រោយពីជនរងគ្រោះបានដាក់ពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ លោកក៏បានប្រើប្រាស់កម្លាំងអន្តរាគមន៍បង្កាបង្ក្រាប ចុះបង្ក្រាបករណីប៉ុនប៉ងឃាតកម្ម និងធ្វេីឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសប្រើកាំបិតកាប់មួយករណីខាងលើ ក្នុងនោះបាននាំខ្លួនជនសង្ស័យចំនួន ០៦នាក់​មក​សាកសួរនៅស្នងការដ្ឋានខេត្ត។

ជនសង្ស័យឈ្មោះសុង សុភារម្យ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ, ឈ្មោះរិទ្ធ មេសា ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះសុខ រីហ្វី ភេទប្រុស អា យុ ២៣ឆ្នាំ, ឈ្មោះរី សារ៉ាក់ ភេទប្រុ​ស អាយុ ២១ឆ្នាំ, ឈ្មោះជួន វ៉ាន់ឌីន ភេទ​ប្រុស អាយុ ២១ឆ្នាំ និងម្នាក់ទៀតឈ្មោះចេង សារ៉េតប្រាថ្នា ទាំងអស់គ្នាមានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ចំណែកឯជនរងគ្រោះឈ្មោះឯល អ៊ូម៉ើត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ  រងរបួសធ្ងន់ និងឈ្មោះសឿន ជីងឈី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការ​សំរោង ក្រុងបាត់ដំបង រងរបួសធ្ងន់។

លោក​វរសេនី​យ៍ឯក​ ឈឿង​ គឹមសុង បានបញ្ជាក់បន្ថែមថា÷ នៅវេលារំលងអាធ្រាត ថ្ងៃទី ០៨​ ខែ​ ធ្នូ ឆ្នាំ​ ២០២១​ កន្លងមកនៅ​ត្រង់ចំណុច​មុខមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសូរិយោដីខេត្ត ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់​ស្វាយប៉ោ​ ជនសង្ស័យ និងបក្ខពួកបាន​ធ្វេីសកម្មភាព​យក​កាំបិត​កាប់​ និងគប់ដុំថ្មទៅលេីជនរងគ្រោះបណ្តាលរបួសធ្ងន់ជាច្រើនកន្លែង។

ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង័្សយទៅ​សាលាដំបូង​ខេត្ត​បាត់​ដំបង​ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​៕

ដោយ: ដំបងក្រញូង

Share.