យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ជា​ច្រើន​ដូច​ជា​ The Athletic UK និង Dailymail របស់ប្រទេស​អង់គ្លេស​បានឲ្យដឹងថា​បិសាចក្រហម Man United មិនបាន​ហ្វឹកហាត់​ឡើយនៅ ​ថ្ងៃ​នេះ​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ ក្នុងក្លិបទាំងមូល។

ក្រៅ ពីនេះវាក៏អាចជាមូលហេតុជាប់ពាក់ពាន់រឿងខ្សែការពារសញ្ជាតិស៊ុយអែត Victor Lindelof ពិបាកដកដង្ហើមនៅ នាទី៧០ អំឡុងការប្រកួត Man United ឈ្នះNorwich ក្នុងលទ្ធផល ១-០ កាលពីថ្ងៃសៅ រ៍ ទី១១ ខែធ្នូ។

សម្រាប់ការប្រកួតរវាង Man United ទល់នឹង Brentford ពាក់កណ្តលសប្តាហ៍នេះនៅ ថ្ងៃអង្គារ ទី១៥ ខែធ្នូ សប្តាហ៍ទី១៧ ក្របខណ្ឌ Premier League កំពុងស្ថិតនៅ ស្ថានភាពសង្ស័យមិនច្បាស់លាស់ថាត្រូវលើកពេលប្រកួត ឬក៏យ៉ាងណាសង្ស័យ៕

Telegram-Troryorng
Share.