បាត់ដំបង៖ ជនសង្ស័យលួចឆ្លងខេត្តម្នាក់ ធ្វើសកម្មភាពលួចម៉ូតូម្តង ២គ្រឿង ចុងក្រោយជាប់អន្ទាក់របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

នគរបាលបានប្រាប់ឲ្យដឹងថា សកម្មភាពល្មើសខាងលើនេះបានកើតឡើងនៅ ជិតរំលងអាធ្រាត ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ២៣ ក្នុងភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ជនសង័្សយឈ្មោះសុឹម ហ៊ាង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅ ភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំណែកជនរងគ្រោះមានឈ្មោះតាត ណែម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅ ភូមិ ឃុំកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបានបន្ថែមថា នៅ យប់កើតហេតុជនសង្ស័យបានចូលធ្វេីសកម្មភាពលួចយកម៉ូតូបានមួយគ្រឿង ហេីយយកទៅ ដាក់នៅ ក្បែរចិ ញ្ចើមផ្លូវចម្ងាយប្រមាណ ១០០ម៉ែត្រ បន្ទាប់មកបានចូលទៅ លួចយកម៉ូតូមួយគ្រឿងទៀតដែលម្ចាស់ផ្ទះជាជនរងគ្រោះទុកនៅ ខាងក្រោមផ្ទះ លើកទី២នេះបានធ្វើឲ្យម្ចាស់ផ្ទះភ្ញាក់ដឹងខ្លួនទាន់ហើយបានស្រែកឆោឡោបង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងព្រោងព្រាត រហូតនាំគ្នាដេញចា ប់ជាក់ស្តែងក៏ឃាត់ខ្លួនបានម្នាក់នាំខ្លួនប្រគល់ឲ្យអធិការនគរបាលស្រុកមោងឬស្សី។

វត្ថុតាងម៉ូតូទាំង២គ្រឿង ម៉ាកវេវអាល់ហ្វា ផលិតឆ្នាំ ២០២០ ពណ៌ខៀវ គ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកហុងដាទ្រីមសេ ១២៥ សេរី ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង ១AO-៧៤៩៥។ នៅ ចំពោះមុខនគរបាលស្រុកមោងឬស្សី បានសម្រេចរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅ កាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.