ក្របខណ្ឌកំពូលរបស់អឺរ៉ុប UEFA Champion League នឹងចាប់ឆ្នោតវគ្គ១៦ក្រុមចុងក្រោយ នៅ ល្ងាចនេះវេលាម៉ោង ៦:០០នាទីម៉ោងនៅ កម្ពុជា នាទីក្រុង Nyon ប្រទេសស្វីស ដោយបែងចែកជា 2Pot (៨ក្រុមដែលស្ថិតនៅ លេខ១ និង៨ក្រុមផ្សេងទៀតស្ថិតនៅ លេខ២)។
ក្រុមលេខ១តាមពូលទាំង៨៖
– Manchester City
– Bayern Munich
– Manchester United
– Liverpool
– Juventus
– Ajax
– Lille
– Real Madrid។

ក្រុមលេខ២តាមពូលទាំង៨៖
– Sporting CP
– Inter Milan
– Paris Saint-Germain
– Benfica
– Atletico Madrid
– FC Salzburg
– Chelsea
– Villarreal។

គួរបញ្ជាក់ឲ្យដឹងថាច្បាប់នៃការ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ត្រូវ​បាន​កំណត់​ថាក្លិប​ដែល​មក​ពី​​លីគ​ជា​មួយ​គ្នា​ នឹង​មិន​​ឲ្យ​ប៉ះ​គ្នា​ឡើយ (ឧ. Man United មកពីអង់គ្លេស មិនអាចប៉ះ Chelsea មកពីអង់គ្លេសដូចគ្នាឡើយ)។

គិតត្រឹមវគ្គជម្រុះតាមពូលកីឡាករ Sebastien Haller របស់ក្រុម Ajax ស៊ុតបញ្ចូលទីច្រើនជាងគេ១០គ្រាប់ ពោលគឺលើស Lewandowski ចំនួន១គ្រាប់។

សម្រាប់ពានរង្វាន់មួយនេះត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៥៥ ដែលត្រូវបានដាក់ឈ្មោះថា European Cup រហូតមកដល់រដូវកាល ១៩៩២-១៩៩៣ ពានរង្វាន់នេះត្រូវបានប្តូរឈ្មោះទៅ ជា UEFA Champions League។ រយៈពេល ៦៦ឆ្នាំកន្លងមកនេះមានកិ្លបបាល់ទាត់ត្រឹម ២២ក្លិបប៉ុណ្ណោះដែលបានស្គាល់ជាតិពានរង្វាន់នេះ (ទាំង European Cup និងUEFA Champions League) ដែលក្លិប Real Madrid ជាកិ្លបដែលឈ្នះបានច្រើនជាងគេបង្អស់ចំនួន ១៣ដង ខណៈក្លិបដែលឈ្នះបានច្រើនបន្ទាប់មានត្រឹម ៧ដងគឺក្លិប AC Milan។

ខណ:វគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១/២២ ត្រូវនឹងលើកទី៦៧ គ្រោងធ្វើឡើងនៅ ទីក្រុង Saint Petersburg ប្រទេសរុស្សី ក្នុងកីឡដ្ឋាន Krestovsky Stadium៕

Telegram-Troryorng


Share.