បាត់ដំបង៖ ឳពុកម្តាយភ្លេចខ្លួនមួយសន្ទុះ​ក្មេងស្រី២នាក់ ចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់ ។

ករណីកុមារីលង់ទឹកស្រះនេះ កើតឡើងនៅរសៀល ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១ ក្ក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

កុមារីរងគ្រោះ ឈ្មោះសាន សយដាវ អាយុ ៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះធី រីយ៉ា អាយុ ៦ ឆ្នាំ ទាំង២នាក់រស់នៅក្បែរទីតាំងកើតហេតុខាងលើ។ តាមសាក្សីនៅកន្លែងកើតហេតុបញ្ជាក់ថា ជនរងគ្រោះទំនងជានាំគ្នាដើរមកលេងមាត់ស្រះទឹក ហើយក៏នាំគ្នាចុះងូតទឹកលេងតែ ២ នាក់ទើបបណ្តាលឲ្យលង់។

ក្រោយមកមួយសន្ទុះធំទើបឪពុកម្តាយ និងអ្នកជិតខាងនាំគ្នាដើររកក៏ប្រទះឃើញស្បែកជើង រួចចុះរាវរកឃើញក្មេងទាំង២នាក់បានផុតដង្ហើមស្លាប់បាត់ទៅហើយ។

ភ្លាមៗនគរបាលមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ ពិនិត្យសាកសពនិងបានបញ្ជាក់ថា ក្មេងស្រីជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បន្ទាប់មកសមត្ថកិច្ចក៏បានប្រគល់សាកសពទៅ ឲ្យឪពុកម្តាយ សាច់ញាតិយកទៅធ្វើធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.