ក្រុម​បាល់ទាត់​អង្គរថាយហ្គឺរ (Angkor Tiger FC) ដែលមានមូលដ្ឋាននៅ​ខេត្ត​សៀមរាប បាន​ប្រកាស​តែងតាំង​គ្រូ​បង្វឹក​​ថ្មី ឈ្មោះថា Alistair Heath សញ្ជាតិ​អង់គ្លេស កើតនៅឆ្នាំ១៩៨៤ នាទីក្រុង Sutton Coldfield បច្ចុប្បន្នមានវ័យ៣៧ឆ្នាំ ជាគ្រូបង្វឹកកម្រិត UEFA A-License។

ខាងក្រោមនេះគឺជាបទពិសោធន៍ការងាររបស់លោក Alistair Heath៖
– ២០០៧/០៨ គ្រូបង្វឹកក្រុមថ្នាលយុវជនរបស់ក្លិប Birmingham City អាយុក្រោម៩-១៨ឆ្នាំ
– ២០០៩ គ្រូបង្វឹកក្រុម Bromsgrove Rovers FC
– ២០១៣ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ឆ្នាំ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
– ២០១៥/២១ គ្រូ​បង្វឹក​ក្រុម​យុវជន​​របស់​ក្លិប Leicester City
– ២០១៦/១៨ បញ្ចប់ថ្នាក់សិក្សាគ្រូបង្វឹកកម្រិត UEFA A-License។

យោងតាមការចុះផ្សាយរបស់គេហទំព័រ Jobs4football បានឲ្យដឹងថាគ្រូថ្មី​របស់ក្រុមអង្គរថាយហ្គឺរលោក Alistair Heath ប្រាក់ខែជិត៤ម៉ឺនដុល្លារ ឬ៣ម៉ឺនផោន+៕

Telegram-Troryorng


Share.