បាត់ដំបង៖ នគរបាលជំនាញចុះនាំខ្លួនមនុស្សចំនួន ៨នាក់អនុវត្តវិធានការច្បាប់ ក្នុងការបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុស ច្បាប់មួយកន្លែងនៅតំបន់ព្រំដែន។

លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ អធិការនគរបាលស្រុកសំពៅលូនឲ្យដឹងថា ករណីបង្ក្រាបទីតាំងលួចលាក់លេងល្បែងស៊ីសងខុសច្បាប់ ( បៀរ )មួយករណីខាងលើនេះ កម្លាំងបង្ក្រាបបានឃាត់ខ្លួនអ្នកប្រព្រឹត្តជាស្ត្រីជិត១០នាក់ ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២១។

អ្នកពាក់ព័ន្ធទាំង ៨នាក់សុទ្ធសឹងជាស្ត្រីមានអាយុចាប់ពី ៣១ឆ្នាំ ដល់ ៦៥ឆ្នាំ ទាំងអស់គ្នារស់នៅក្នុង ភូមិពោធ៍ជ្រៃ, ភូមិឈើទាល ក្នុងឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ទឹម វិច្ឆ័យ បានបន្ថែមថា ជាវិធានការចំពោះមុខគឺកម្លាំងសមត្ថកិច្ចផ្នែកជំនាញបានអប់រំ ណែនាំ និងតម្រូវឲ្យធ្វើកិច្ចសន្យាប ញ្ឍប់សកម្មភាពខុសច្បាប់ រួចអនុញ្ញាតិឲ្យក្រុមគ្រួសារមកធានា ហើយវិលត្រឡប់ទៅកាន់លំនៅ ដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Share.