បាត់ដំបង៖ បុរសដែលបានបាញ់ជាច្រើនគ្រាប់បង្កការភ្ញាក់ផ្អើលពេញស្រុកសំឡូតកាលពីពេលថ្មីៗនេះត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធីហើយ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឲ្យដឹងថាជនសង្ស័យខាងលើបានលាក់ទុកអាវុធនៅក្នុងផ្ទះរយ:ពេលយូរ ហើយបានយកមកបាញ់បោះសេរីឡើងលើចំនួន ២១គ្រាប់ក្នុងពេលដែលមានទំនាស់នៅមុខផ្ទះកន្លែងផឹកស៊ី រួចបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់កាលពីថ្ងៃទី ០៦ ខែធ្នូ ។ បន្ទាប់មកបុរសរូបនេះបានចូលខ្លួនសារភាពទទួលទោសតាមផ្លូវច្បាប់។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ដែរថា បុរសខ្មាន់កាំភ្លើងឈ្មោះសុខ គង់ អាយុ ៥៤ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំ បង។ ពេលប្រើប្រាស់អាវុធនោះ ជនសង្ស័យស្ថិតក្នុងសភាពស្រវឹងជោកជំបាត់បង់ការគ្រប់គ្រងក៏បានទាញកាំភ្លើងប្រភេទ AK ៥៩ បាញ់ជាង ២០គ្រាប់បង្កការភ្ញាក់ផ្អើលពេញភូមិ។

ជនសង្ស័យបានអះអាងថា កាំភ្លើងដែលខ្លួនបានប្រើប្រាស់នោះជាកាំភ្លើងរើសបាន ហើយក៏ទុកមិនទាន់បានប្រគល់ឲ្យសមត្ថកិច្ច៕

អត្ថបទ៖ ដំបងក្រញូង

Share.