ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៣ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាអគារតេជោព្យាបាលជំងឺកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះឯកឧត្តម បានលើកឡើងថា ដោយមានកាយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចតែងគិតគូរអំពីសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលបានកើតជំងឺកូវីដ-១៩ គឺមានអគារសម្រាកព្យាបា លធំទូលាយ មានបរិយាកាសល្អងាយស្រួលក្នុងការផ្តល់សេវាព្យាបាលដល់អ្នកជំងឺ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រុញទៅដល់ក្រុមការងារត្រូវពន្លឿនការសាងសង់ ធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ និងដាក់ដំណើរការព្យា បាលជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ នាពេលខាងមុខនេះ។ ដែលអគារតេជោព្យាបាលជំងឺកូវីដ១៩ នេះ មានទំហំបណ្ដោយ ៩០ម៉ែ ត្រ និងទទឹង៣៣ម៉ែត្រ។

នៅ ក្នុងថ្ងៃដដែលនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញចុះពិនិត្យមើលការស្ថាបនាកែលម្អសួនច្បារ៧មករា និងសួនច្បារកូនសោរ ដែលក្រុមការងារបាន និងកំពុងមមាញឹកក្នុងការស្ថាបនា ធ្វើយ៉ាងណាឱ្យបានឆាប់រួចរាល់ក្នុងពេលឆាប់ៗខាងមុខ ជាពិសេសនៅបំណាច់ឆ្នាំ ២០២១ និងដើមឆ្នាំ២០២២ខាងមុខនេះ៕

Share.