លោក Marcelo Bielsa

ក្រុមមេឃខៀវ Man City ក្រោមការដឹកនាំរបស់លោក Josep Guardiola បានបំបាក់ក្រុម Leeds United របស់លោក Marcelo Bielsa ក្នុងលទ្ធផល៧-០ យ៉ាងអាម៉ាស សម្រាប់ការប្រកួតសប្តាហ៍ទី១៧ ក្នុងពានរង្វាន់ English Premier League នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

បរាជ័យ ៧-០ នៅ ក្នុងទឹកដី Etihad Stadium របស់លោក Marcelo Bielsa បានក្លាយជាកំណត់ត្រាដ៏អាក្រក់បំផុតក្នុងនាមជាគ្រូបង្វឹកអាជីពចាប់តាំងពីឆ្នាំ១៩៨០ ដោយលោកដឹកនាំក្រុមធំៗជាច្រើនចាយពេលអស់៤១ឆ្នាំ សរុប៥៦៨ប្រកួត ពោលគឺមិនដែលចាញ់ច្រើនបែបនេះឡើយ។

បច្ចុប្បន្ន Leeds United កំពុងស្ថិតលេខរៀងទី១៦ ក្រោយឆ្លងកាត់១៧ប្រកួត ឈ្នះ៣ ស្មើ៧ និងចាញ់៧ មាន១៦ពិន្ទុក្នុងដៃ ចំណែក Man City កំពុងស្ថិតនៅកំពូលតារាងបណ្តោះអាសន្នក្រោយលេង១៧ប្រកួត ឈ្នះ១៣ ស្មើ២ និងចាញ់តែ២ប៉ុណ្ណោះ មានរហូតដល់៤១ពិន្ទុ៕

Telegram-Troryorng
Share.