បាត់ដំបង៖ ពូជកូនឈើព្រៃលិចទឹក ៥០០០ដើមត្រូវបានមន្ត្រីយកទៅដាំដុះស្រោចស្រង់ឡើងវិញនៅតំបន់ ៣ ក្រោយការទន្ទ្រានបំផ្លាញជាកម្មសិទ្ធរបស់ជនខិលខូច។

នៅព្រឹកថ្ងៃទី ១៤ ម្សិលមិញនេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារមន្ត្រីពាក់ព័ន្ធជាច្រើនចុះដាំដុះកូនឈើ ដើម្បីជួសឡើងវិញនៅលើទីតាំងព្រៃលិចទឹកតំបន់ ៣ ស្ថិតក្នុងចំណុចក្រពើស្គម ឃុំព្រៃចាស់ ស្រុកឯកភ្នំ។

ការសាបព្រោះដាំដុះពូជឈើដែលស៊ូទ្រាំរស់នៅក្នុងទឹកនេះ ក្នុងគោលបំណងលើកកម្ពស់ព្រៃលិចទឹកឲ្យសម្បូរកើនឡើង ដើម្បីជាជម្រកត្រីព ងកូន ជាជម្រកហ្វូងសត្វស្លាប ឬសត្វព្រៃនានាទាំងឡាយក្រោយរេចរិលបាត់បង់ដោយសារជនខិលខូចមួយចំនួនតូចដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនបានខ្វល់ពីការបាត់បង់ប៉ះពាល់ដល់ប្រយោជន៍សង្គម។

ពូជដើមឈើប្រភេទព្រៃលិចទឹកដែលបានយកទៅដាំដុះនេះ មានកូនឈើព្រៃលិចទឹកចម្រុះសរុបចំនួន ៥ ០០០ដើម ក្នុងនោះក៏មានដើមប្ញស្សីចំនួន ១០០០ដើមផងដែរ បានដាំដុះឡើងវិញលើផ្ទៃដីរាប់សិបហិកតា ក្រោយរឹបអូសពីក្រុមឈ្មួញ និងប្រជាពលរដ្ឋដែលចូលទន្រ្ទានឈូស ឆាយជាដីកម្មសិទ្ធ។

ចំពោះដែនព្រៃលិចទឹកបឹងទន្លេសាបតំបន់ ៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង មានផ្ទៃដីសរុបចំនួន ២០៦៩៥៣ ហិកតា ក្នុងនោះផ្ទៃដីដែល ជនខិលខូចចូលទន្ទ្រានជាកម្មសិទ្ធខុសច្បាប់មានចំនួន ២៩ទីតាំង ស្មើនឹងផ្ទៃដីប្រមាណជា ១២២២១ ហិកតា ហើយមានប្រជាពលរដ្ឋដែ លចូលទន្ទ្រានកាន់កាប់ចំនួន ២៥១៤គ្រួសារ ក្នុងភូមិសាស្ត្រឃុំចំនួន ១៧ របស់ស្រុកចំនួន៤ មានស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុក ឯកភ្នំ និងស្រុកសង្កែ៕

អត្ថបទ៖ ដំបងក្រញូង

Share.