នៅ ​យប់​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយ​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍ អតីត​ពិធីករ និង​ផលិតករ​កម្មវិធី​នៅ ​ទូរទស្សន​ស៍ My TV លោក តា​ប៊ុ​យ បានធ្វើការ Live នៅ លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ធ្វើការ​បកស្រាយ​ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ម៉ោង១យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

សូមចុចអាន តាប៊ុយ​បើក​ ​Range Rover ​បុក​គេ​ពី​ក្រោយ​ហើយ​រត់​គេច​តែ​ត្រូវ​គេ​តាម​ចាប់​ជាប់​ ក៏​សុខចិត្ត​ចាយ​៥០០​ដុល្លារ​បញ្ចប់​រឿង​!​

នៅ ក្នុង​វីដេអូ Live តា​ប៊ុ​យ បាន​និយាយ​ពី​អរគុណ​ចំពោះ​អ្នក​ចូលមក​លើកទឹកចិត្ត​លោក និង​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​លោក។  តា​ប៊ុ​យ ក៏បាន​ធ្វើការ​សុំទោស​ទៅកាន់​មហាជន ដែល​ខ្លួន​ជា​តារា​ល្បី​មួយរូប​របស់​មហាជន តែ​បែ​ប្រព្រឹត្តិ​ទង្វើ​មិន​គប្បី ពោលគឺ​ស្រវឹង​ជោគ​ក្នុងពេល​បើកបរ ដែល​នេះ​គឺជា​គំរូ​ប​មិនល្អ​សោះឡើយ។

ខណៈពេល Live តា​ប៊ុ​យ ក៏បាន​ធ្លោយ​បង្ហើប​ពី​សំណង​ភាគី​ជនរងគ្រោះ​បាន​ផ្ញើ​វិក័យប័ត្រ​នៃ​ថ្លៃ​ជួសជុល​ការខូចខាត​រថយន្ដ​មាន​ខ្ទង់ចំណាយ​រហូត ២២៥០ ដុល្លារ ក៏ប៉ុន្ដែ​លោក​បាន​អះអាង​ប្រាប់​អ្នកមើល​ក្នុង Live ថា នៅ ពេលនេះ​គឺ​លោក​មាន​ព្យាយាម​សុំ​ការ​ចរាចរ​ជាមួយ​ភាគី​ជនរងគ្រោះ និង​យក​ពេលនេះ​Liveផលិតផល​ឱ្យដាច់ ដើម្បី​ប្រមូល​លុយ​យកទៅ ឱ្យ​ថ្លៃ​សំណង ។ បន្ទាប់ពី​មក លោក តា​ប៊ុ​យ បានធ្វើ​ការបិទ Live ហើយ​លុប​វី​ដេះ​អូ​នោះ​ចោល​វិញ។ តែ​អ្នកលេង​បណ្ដាញ​សង្គម TikTok បាន​យក​វីដេអូ​របស់ តា​ប៊ុ​យ មក​បង្ហោះ​ដោយ​ស្រង់​សម្ដី​និយាយថា ម្ចាស់រ​យន្ដ​ព្រូស គឺ​ហួសហេតុ​ពេក យក​វិក័យប័ត្រ​សរសេរ​ដៃ​ផ្ញើ​តាម​តេ​ឡេ​ក្រាម​ឱ្យ​លោក​មើល ហើយ​តម្លៃ២២៥០ ដុល្លារ ក៏​ថ្លៃ​ពេក​ដែរ ព្រោះរ​យន្ដ​លោក​សេរី​ទំនើប Rang Rover ធ្វើ​អស់​តម្លៃ​តែ ២០០០ ប៉ុណ្ណោះ ចុះ​ហេតុអ្វី​រថយន្ដ Prius ធ្វើ​អស់ថ្លៃ​ម្លេះ។ លោក​ថា ម្ចាស់រ​យន្ដ Prius អាង​អី​បន្ដិច​ប្ដឺង​ឡើង​តុលាការ និង​គំរាម​ចុះផ្សាយ​ព័ត៌មាន។

ងាក​មក​មើល​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​មានឈ្មោះ B&J Salon ដែល​អះអាងថា​ខ្លួន​ជា​ម្ចាស់​រថយន្ដ​រងគ្រោះ ឯណេះ​វិញ​ក៏បាន​រៀបរាប់ថា «ខ្ញុំម្ចាស់​រថយន្ត Prius នេះ​ជា​សំដី​មើលងាយ​យ៉ាងច្បាស់ ខ្ញុំ​អស់​ចិត្តនឹង​ចង់​ចរចារ​ទៀតហើយ។ សូម​បងប្អូន​ស្តាប់​សំដី​គាត់​ចុះ សន្យា​ម៉ោង៨ព្រឹក​ជូ​ប​គ្នា​នៅ​ប៉ុស្តិ៍ តែ​ម៉ោង១រសៀល​ទើប​ទាក់ទង​មក សូមជួយ Share ឱ្យ​គាត់​ល្បី​បន្ថែមទៀត ខ្ញុំ​ក៏​អស់​វិធី​ផ្សះផ្សា​ដែរ​ហើយ»។

ប្រភព​ដដែល​បន្ដទៀត «ពេលយប់​នឹង លើកដៃ​សំ​ពៈ​សុំ​ខ្ញុំ  លុះ​ស្រូល​ខ្លួន​មើលងាយ​ឯង​តែម្តង?។  អស់​ការអត់ធ្មត់​ហើយ! ក្នុងនាម​ខ្ញុំ​ជា​ម្ចាស់​រថយន្ត Prius សូម​ស្នើ​ដល់​ស្ថាប័ន​មាន​សម្ថ​កិច្ច ជាពិសេស​ឯក​ឧ​ត្ត​អគ្គស្នងការ​នគ​បាន​ជាតិ មេត្តា​មាន​វិធានការ​ផ្លូវច្បាប់​ចំពោះ​ជននេះ សូម​បងប្អូន​កុំ​បើកបរ​ពេល​ស្រវឹង សូមកុំ​យក​គំរូ​តាម ស្វាង​តឹង ស្រវឹង​ធូ សូម​បងប្អូន​មេត្តា​គិត​តាម​ការគួ​ចុះ»។

យ៉ាងណាមិញ​ចំពោះ​ការ​ប្លោង​សម្ដី​ទៅវិញទៅមក​រវាង​ភាគី​រងគ្រោះ​និង​តា​ប៊ុ​យ ត្រូវបាន​មហាជន​ខ្លះ​បាន​លើកឡើងថា «ឡាន​ដែល​បាន​បុក​ហើយ​ពិបាក​លក់​វិញ​ណាស់ គ្មាន​អ្នកទិញ​ទេ»។ ហើយ​ខ្លះ​ទៀតថា «គិតថា​សងជំងឺចិត្ត​គេ​ទៅ គេ​ទិញ​គេរ​កឡាន​មូល​អត់​បុក ឥឡូវ​ឡាន​គេ​កាត់ត​ខ្ទិចខ្ទី ដល់ពេល​គេ​លក់​វិញ ក៏​ខាត​ច្រើន​ដែរ នៅ​គេ​ខាត​ពេលវេលា​ធ្វើ​ឡាន​គេ​ទៀត។ យើង​ស្រ​វឺ​ង​ហើយ​បើកបរ នេះ​មិន​ដល់​ជីវិត​គេ​ផង »។

គួរ​ដឹងផង​ដែរ​ថា​នៅ ក្នុង​វិក័យប័ត្រ​ជួសជុល​រថយន្ដ​ដែល​ជនរងគ្រោះ​បាន​បង្ហោះ​នោះ គេ​មើលឃើញថា ពិតជា​អស់​តម្លៃ២២៥០ ដុល្លារ  ព្រោះ​ត្រូវ ដូរ​ដំបូល​ក្រោយ ដូរ​ប្រអប់​អាគុយ ដូរ​ត្រចៀក​ក្រោយ ដូរ​អាគុយ​ថ្មី ដូរ​ស្តុ​ប​ក្រោយ កាង​ក្រោយ គ្រឿង​ជ័រ ដូរ​ធ្នឹម​ក្រោយ សាក់​ស៊ី និង​តោន​បាញ់ថ្នាំ​ថ្មី។

ទស្សនាវីដេអូនេះ៖

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.