នៅ យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោយកើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ អតីតពិធីករ និងផលិតករកម្មវិធីនៅ ទូរទស្សនស៍ My TV លោក តាប៊ុយ បានធ្វើការ Live នៅ លើហ្វេសប៊ុកផ្ទាល់ខ្លួន ធ្វើការបកស្រាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។
នៅ ក្នុងវីដេអូ Live តាប៊ុយ បាននិយាយពីអរគុណចំពោះអ្នកចូលមកលើកទឹកចិត្តលោក និងបង្ហាញក្ដីព្រួយបារម្ភចំពោះលោក។ តាប៊ុយ ក៏បានធ្វើការសុំទោសទៅកាន់មហាជន ដែលខ្លួនជាតារាល្បីមួយរូបរបស់មហាជន តែបែប្រព្រឹត្តិទង្វើមិនគប្បី ពោលគឺស្រវឹងជោគក្នុងពេលបើកបរ ដែលនេះគឺជាគំរូបមិនល្អសោះឡើយ។
ខណៈពេល Live តាប៊ុយ ក៏បានធ្លោយបង្ហើបពីសំណងភាគីជនរងគ្រោះបានផ្ញើវិក័យប័ត្រនៃថ្លៃជួសជុលការខូចខាតរថយន្ដមានខ្ទង់ចំណាយរហូត ២២៥០ ដុល្លារ ក៏ប៉ុន្ដែលោកបានអះអាងប្រាប់អ្នកមើលក្នុង Live ថា នៅ ពេលនេះគឺលោកមានព្យាយាមសុំការចរាចរជាមួយភាគីជនរងគ្រោះ និងយកពេលនេះLiveផលិតផលឱ្យដាច់ ដើម្បីប្រមូលលុយយកទៅ ឱ្យថ្លៃសំណង ។ បន្ទាប់ពីមក លោក តាប៊ុយ បានធ្វើការបិទ Live ហើយលុបវីដេះអូនោះចោលវិញ។ តែអ្នកលេងបណ្ដាញសង្គម TikTok បានយកវីដេអូរបស់ តាប៊ុយ មកបង្ហោះដោយស្រង់សម្ដីនិយាយថា ម្ចាស់រយន្ដព្រូស គឺហួសហេតុពេក យកវិក័យប័ត្រសរសេរដៃផ្ញើតាមតេឡេក្រាមឱ្យលោកមើល ហើយតម្លៃ២២៥០ ដុល្លារ ក៏ថ្លៃពេកដែរ ព្រោះរយន្ដលោកសេរីទំនើប Rang Rover ធ្វើអស់តម្លៃតែ ២០០០ ប៉ុណ្ណោះ ចុះហេតុអ្វីរថយន្ដ Prius ធ្វើអស់ថ្លៃម្លេះ។ លោកថា ម្ចាស់រយន្ដ Prius អាងអីបន្ដិចប្ដឺងឡើងតុលាការ និងគំរាមចុះផ្សាយព័ត៌មាន។
ងាកមកមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកមានឈ្មោះ B&J Salon ដែលអះអាងថាខ្លួនជាម្ចាស់រថយន្ដរងគ្រោះ ឯណេះវិញក៏បានរៀបរាប់ថា «ខ្ញុំម្ចាស់រថយន្ត Prius នេះជាសំដីមើលងាយយ៉ាងច្បាស់ ខ្ញុំអស់ចិត្តនឹងចង់ចរចារទៀតហើយ។ សូមបងប្អូនស្តាប់សំដីគាត់ចុះ សន្យាម៉ោង៨ព្រឹកជូបគ្នានៅប៉ុស្តិ៍ តែម៉ោង១រសៀលទើបទាក់ទងមក សូមជួយ Share ឱ្យគាត់ល្បីបន្ថែមទៀត ខ្ញុំក៏អស់វិធីផ្សះផ្សាដែរហើយ»។
ប្រភពដដែលបន្ដទៀត «ពេលយប់នឹង លើកដៃសំពៈសុំខ្ញុំ លុះស្រូលខ្លួនមើលងាយឯងតែម្តង?។ អស់ការអត់ធ្មត់ហើយ! ក្នុងនាមខ្ញុំជាម្ចាស់រថយន្ត Prius សូមស្នើដល់ស្ថាប័នមានសម្ថកិច្ច ជាពិសេសឯកឧត្តអគ្គស្នងការនគបានជាតិ មេត្តាមានវិធានការផ្លូវច្បាប់ចំពោះជននេះ សូមបងប្អូនកុំបើកបរពេលស្រវឹង សូមកុំយកគំរូតាម ស្វាងតឹង ស្រវឹងធូ សូមបងប្អូនមេត្តាគិតតាមការគួចុះ»។
យ៉ាងណាមិញចំពោះការប្លោងសម្ដីទៅវិញទៅមករវាងភាគីរងគ្រោះនិងតាប៊ុយ ត្រូវបានមហាជនខ្លះបានលើកឡើងថា «ឡានដែលបានបុកហើយពិបាកលក់វិញណាស់ គ្មានអ្នកទិញទេ»។ ហើយខ្លះទៀតថា «គិតថាសងជំងឺចិត្តគេទៅ គេទិញគេរកឡានមូលអត់បុក ឥឡូវឡានគេកាត់តខ្ទិចខ្ទី ដល់ពេលគេលក់វិញ ក៏ខាតច្រើនដែរ នៅគេខាតពេលវេលាធ្វើឡានគេទៀត។ យើងស្រវឺងហើយបើកបរ នេះមិនដល់ជីវិតគេផង »។
គួរដឹងផងដែរថានៅ ក្នុងវិក័យប័ត្រជួសជុលរថយន្ដដែលជនរងគ្រោះបានបង្ហោះនោះ គេមើលឃើញថា ពិតជាអស់តម្លៃ២២៥០ ដុល្លារ ព្រោះត្រូវ ដូរដំបូលក្រោយ ដូរប្រអប់អាគុយ ដូរត្រចៀកក្រោយ ដូរអាគុយថ្មី ដូរស្តុបក្រោយ កាងក្រោយ គ្រឿងជ័រ ដូរធ្នឹមក្រោយ សាក់ស៊ី និងតោនបាញ់ថ្នាំថ្មី។
ទស្សនាវីដេអូនេះ៖
ទស្សនាវីដេអូ Big News៖