ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ដែលស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិជាក់ស្តែង គឺទីតាំងដីនៅ តំបន់នេះ បានចុះបញ្ជីជាលក្ខណៈប្រ ព័ន្ធ ដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ចំណែកឯម្ចាស់សំណើបានអះអាងថានឹងចូលរួមសហការជាមួយអាជ្ញាធរមានស មត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការការពារតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះផងដែរ។ ដោយបច្ចុប្បន្នទីតាំងនេះ មានព្រៃដុះជាប្រ ភេទព្រៃកោងកាងចម្រុះដូចជា កោងកាង ក្បាញ បើស ឈើជ័រ។ល។ និងស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២។

តាមរបាយការណ៍របស់ក្រុមការងារជំនាញបានបញ្ជាក់ថា ការសាងសង់ផែទូកទេសចរណ៍លក្ខណៈជាផែទូកតូចៗនេះ ពុំមានបង្កឱ្យស្ទះដ ល់លំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ដោយឡែកអាចធ្វើឱ្យមានការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់នេះកាន់តែច្រើន។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានគាំទ្រលើគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ដោយឯកឧត្តម បានលើកឡើងថា កំពង់ផែនេះអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់វិស័យទេសច រណ៍ ជាពិសេសសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សព្រៃលិចទឹកនៅតំបន់នោះផងដែរ។ ពិសេស សហគមន៍មូលដ្ឋានអាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗ មកលក់ជូនភ្ញៀវទេសចរណ៍បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរណ៍ទស្សនកិច្ចតំបន់ព្រៃលិចទឹកនៅតាមដងព្រែកបានផងដែរ។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់លោកឧកញ៉ាម្ចាស់សំណើ ត្រូវធ្វើការសិក្សាពីបច្ចេកទេសនៃការសាងសង់ផែទូកនេះ ធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់ធនធានធម្មជាតិឱ្យនៅកម្រិតទាបបំផុត៕

Share.