ពិតជា​មិន​ធ្វើឱ្យ​ហ្វេ​ន​ខកចិត្ត​នេះ​ទេ ខណៈ​នៅ ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១នេះ តារា​ស​ម្រៀ​ង​ស្រី វ៉ាន់ នី​ឡា បាន​បញ្ចេញ Full MV បទ​ចម្រៀង «Last Christmas» ដែលជា​វីដេអូ Cover ដំបូង​របស់​កញ្ញា នាឱកាស​អបអរ​ទេស​កាល​បុណ្យ Christmas ដែល​ជិត​មកដល់​ហើយ គឺ​នៅ ​ថ្ងៃទី ២៥ ខែធ្នូ។

នៅ ក្នុង MV មួយ​នេះ ហ្វេ​ន​អ្នកគាំទ្រ​ចាប់អារម្មណ៍​ឃើញ មានការ​រៀបចំ​តុង​តែង​ឆាក​ដូច​នៅ ក្នុង​ទិដ្ឋភាព​បុណ្យ Christmas នាម​ជ្ឈឹ​ម​ប្រទេស​អ៊ីចឹង ដែលមាន​ទាំង​កាដូ គ្រាប់​ព្រិល​ព័​ណស និង​ជាពិសេស​នោះ​គឺ ដើម Christmas តែម្ដង។ ក្រៅ ពី​សំនៀងពីរោះ​ធ្វើឱ្យ​ហ្វេ​ន​រីករាយ​ជាមួយ​បទ​នេះហើយ មួយទៀត​គេ​ចាប់អារម្មណ៍​ប្លង់​ថត និង​ការសម្ដែង ពោលគឺ​សម្រិតសម្រាំង​ស្នាដៃ​មួយបែប ឱ្យ​មើលទៅ ​ស្លុង​អារម្មណ៍​ចូលទៅ ក្នុង MV តែម្ដង។ រីឯការតែងខ្លួនរបស់កញ្ញា វ៉ាន់ នី​ឡា វិញ គឺនៅ តែឃ្យូដគួរឱ្យស្រឡាញ់ដដែរ។

សូម​ជម្រាប រហូតមកដល់​ពេលនេះ តារាចម្រៀង វ៉ាន់ នី​ឡា នៅ តែ​តារាចម្រៀង​ក្នុង​ដួងចិត្ត​យុវវ័យ​ដ​ដែរ និង​បន់​ឱ្យតែ​តារា​ស្រី​នេះ​វិល​ទៅ​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស​ធ្លាប់ជា​ដៃគូ​ចាស់ ដូចជា​លោក ម៉ុង ម៉ានិត លោក ដួង វិ​រៈ​សិទ្ធ ជាដើម ដើម្បី​រំលឹក​អតីតកាល​មាន​អនុស្សាវរីយ៍​បទល្បីៗជាមួយគ្នា។ ហ្វេ​ន​នៅ តែ​រំពឹងថា កញ្ញា វ៉ាន់ នី​ឡា នឹងមាន​កម្លាំងចិត្ត​វិល​មក​ជ្រក​ក្នុង​ទ្រនំ​ផលិតកម្ម​ណាមួយ​នៅ ​ថ្ងៃមុខ​ជាក់​ជាមិនខាន។

កុំឱ្យ​ខាត​ពេល​យូរ ទស្សនា​វីដេអូ Full MV បទ៖ «Last Christmas» Cover ដោយ​កញ្ញា វ៉ាន់ នី​ឡា៖

Share.