បាត់ដំបង៖ ទាហានថៃបានចាប់បញ្ជូនពលរដ្ឋខ្មែរ ១៥នាក់ឲ្យវិលមកកាន់ស្រុកកំណើតវិញ ក្រោយលួចឆ្លងដែនខុសចូលក្នុងទឹកដីថៃ។

កិច្ចសហការប្រគល់ផ្ទេរពលរដ្ឋទាំង១៥នាក់នេះ រវាងកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៧ ជាមួយកម្លាំងយោធា និងកម្លាំងយោធាថៃ កាលពីថ្ងៃទី ១៤ និងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំ បង។

ក្នុងចំណោមទាំង១៥នាក់នោះមានបុរសមានចំនួន ២នាក់ ស្រី្តចំនួន ៦នាក់ និងក្មេងចំនួន ៧នាក់ ដែលភាគីថៃប្រគល់ឲ្យភាគីកម្ពុជាវិញ។ហើយនៅថ្ងៃដដែលនេះ កម្លាំងជំនាញក៏បានអប់រំណែនាំ រួចប្រគល់បងប្អូនពលរដ្ឋទាំងអស់ឲ្យក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរ ជាតិគីឡូ១៣ អនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.