ថ្មីៗនេះ អ្នកលេង​បណ្ដាញ​សង្គម​ជាច្រើន​នាក់​មានការ​ភ្ញាក់ផ្អើល នៅ ពេលដែល​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​មានមុខមាត់ និង រាងកាយ​ដូចជា​មហាសេដ្ឋី​យានអវកាស ស្ពេស អ៊ិ​ច (SpaceX) អ៊ី​លុន ម៉ាស (Elon Musk) ដូច​សឹងតែ ៩៩.៩% ទៅ ហើយ។

បុរស​ម្នាក់នេះ​ត្រូវបាន​គេ​ថត​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម Tiktok គេ​ឃើញ​បុរស​ម្នាក់នេះ​ឈរ​ក្បែរ​រថយន្ដ​ពណ៌​ខ្មៅ សម្លឹង និង ញញឹម​មក​កាមេរ៉ា ដែល​មើល​ដូចនឹង​លោក Elon Musk ខ្លាំងណាស់ សូម្បី​ដែល​ស្នាមញញឹម។ វីដេអូ​បុរស​ម្នាក់នេះ មាន​អ្នក​ចុច​ចូល​មើល​រាប់ម៉ឺន​នាក់ អ្វីដែល​សំខាន់​មាន​គេ​ចូលទៅ​ខ​មិន​ក្នុង​វីដេអូ ហើយ​ដាក់ឈ្មោះ​ឲ្យ​បុរស​ជនជាតិ​ចិន​ម្នាក់​នោះ​ថា យី ឡុង ម៉ាស (Yi long musk) និង អ្នកខ្លះ​ទៀត​បាន​ហៅ ថា អាស៊ាន អ៊ី​លុន ម៉ាស (Asian Elon Musk)  ថែម​ទៀតផង។

ទោះជា​យ៉ាងណា អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​លើកឡើង​ដោយមាន​ការសង្ស័យថា វីដេអូ​នេះ​ទំនងជា​វីដេអូ​ក្លែងក្លាយ ឬ វីដេអូ​កាត់ត តែប៉ុណ្ណោះ៕

ប្រភព៖ Times now news

Telegram-Troryorng
Share.