ពោធិ៍សាត់៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1I .5289 បុកជាមួយម៉ូតូម៉ាកវ៉េវអាលហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CP.0425 បណ្តាលឲ្យមនុស្ស 3 នាក់រងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង 6 និង 45 នាទីយប់ថ្ងៃទី 15 ខែធ្នូឆ្នាំ 2021 នៅលើផ្លូវជាតិលេខ 5ចន្លោះគីឡូម៉ែត្រលេខ 155 និង 156 ក្នុងភូមិឃុំអន្លង់ត្នោតស្រុកក្រគរខេត្តពោធិ៍សាត់។

សមត្ថកិច្ជស្រុកក្រគរបានប្រាប់ឲ្យដឹងថា ភាគីម៉ូតូ honda dream ឈ្មោះ ង៉ូយ វណ្ណា ភេទប្រុសអាយុ 17 ឆ្នាំ រស់នៅក្នុងភូមិជីចេះឃុំស្នាអន្សាស្រុកក្រគរ រងរបួសធ្ងន់។ ចំណែកភាគីខាងម៉ូតូវេវអាល់ហ្វា ឈ្មោះ ម៉មប៊ុនសៀរភេទប្រុសអាយុ 38 ឆ្នាំរងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ រីសុខា ភេទស្រីអាយុ 35 ឆ្នាំត្រូវជាប្រពន្ធ រងរបួសធ្ងន់ រស់នៅក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា នៅមុនពេលកើតហេតុគឺម៉ូតូម៉ាកឌ្រីមជិះម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចចំណែកភាគីខាងម៉ូតូ wave អាល់ហ្វាជិះគ្នាពីរនាក់ក្នុងទិសដៅច្រាសទិសគ្នាពីលិចមកកើត​ លុះមកដល់ចំណុចផ្លូវបិទត្រង់ចំណុចកើតហេតុខាងលើស្រាប់តែបុកគ្នាពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាងរងរបួសធ្ងន់ចំនួន 3 នាក់ រួចត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកម៉ូតូទាំង 2 គ្រឿងសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំដោះស្រាយនៅពេលក្រោយ៕

Share.