នៅ ក្នុង​វិស័យ​ហ្វេ​សសិន​សកលលោក ​ថ្មីៗនេះក្រុមហ៊ុនឌីហ្សាញ Pantone ទើបតែប​ញ្ចេ​ញ​ពណ៌​ប្រចាំឆ្នាំ​ Pantone 2022 ដែលគឺជា​ព័​ណ​ស្វាយ ឬ​បែក​ស្វាយ។ នៅ ក្នុង​នោះ អ្នក​ឌី​ហ្សា​ញ​ម៉ូដ​សម្លៀកបំពាក់ ក៏​កំពុងតែ​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រំលេច​ស្នាដៃ រចនា​ម៉ូដ​សម្លៀកបំពាក់​តែមាន​ព័​ណ​ស្វាយ ឱ្យ​មើលទៅ ​ប្លែក​ភ្នែក ទាន់សម័យ និង​ហាយ​សូ។ មិនតែប៉ុណ្ណោះ ក្រៅ ពី​អ្នក​ឌី​ហ្សា​ញ​ហើយ គេ​ក៏​ឃើញ​មាន​តារាល្បីៗច្រើន​រូប​ទៀត នាំគ្នាសម្ញែង​ឈុត​ព័​ណ​ស្វាយ​ បង្អួត​សម្រស់​នៅ ​បណ្ដាញ​សង្គម​ផងដែរ។ តើ​អ្វី​ទៅ ជា Pantone ?ហើយ​មាន​សារៈសំខាន់​បែបណា ?

Pantone គឺជា​ក្រុមហ៊ុន​ឌី​ហ្សា​ញ​សកលលោក​ដ៏​ធំ​មួយ​នៅ ​សហរដ្ឋ​អាម​រិ​ក ហើយ​នៅ ក្នុង​ឆ្នាំ២០២២នាពេល​ខាងមុខនេះ ក្រុមហ៊ុន​នេះ​បានប្រកាស​យក​ពណ៌ស្វាយ ឬ​ពណ៌​បែក​ស្វាយ ជា​ព​ណ៌​ប្រចាំឆ្នាំ។ ការប្រកាស​ព​ណ៌​ប្រចាំឆ្នាំ គឺជា​កត្តា​ជំរុញ​គំនិត​មួយ​ដល់​ក្រុម​អ្នក​ឌី​ហ្សា​ញ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល និង​កំណត់​នូវ​ការប្រើប្រាស់​ពណ៌​ឱ្យ​កាន់តែ​ស៊ី​វិ​ល័យ។ ចំពោះ​ពណ៌ស្វាយ ត្រូវបាន​គេ​ឱ្យ​អត្ថន័យ​ថា ជា​ព​ណ៌​តំណាង​ភាពសប្បាយរីករាយ ភាពទាក់ទាញ​ទាក់ភ្នែក វប្បធម៌ ស្មារតី​រឹងមាំ និងហ៊ឺហា​បែប​លំដាប់​អភិជន​ពេញនិយម។ ពណ៌​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ព័​ណ​បង្គុំ​រវាង ព័​ណ​ក្រហម និង​ព័​ណ​ខៀវ ។

ថ្ងៃនេះ​សារព័ត៌មាន​ត្រយង​ផ្នែក​សិល្បៈ​កម្សាន្ដ ក៏បាន​លើកយក​តារា​សិល្បៈខ្មែរ​ច្រើន​ដួង​មាន​សម្រស់​ស្អាត​មិនធម្មតា ជាមួយ​ឈុត​ពណ៌​ស្វាយ​យ៉ាង​ស្រស់​សោភា រហូត​ធ្វើឱ្យ​អ្នកគាំទ្រ​តាម​សម្លឹង​មិន​ដាក់​ភ្នែក។  តើ​មាន​តារា​ណាខ្លះ? តោះ! តាមដាន​ខាងក្រោម​នេះ ៖

ឱក សុគន្ធកញ្ញា

គង់ ចាន់ស្រីមុំ

ផេនខេក

ហ៊ិន ចាន់និរ័ត្ន

សុភ័ក្ត្រ កុសុម៉ា

ជីមមី

Telegram-Troryorng
Share.