កំពង់ធំ៖ អាជ្ញាធរខេត្តកំពង់ធំ ចាប់ផ្តើមដាំកូនឈើនៅក្នុងតំបន់បី ដែលបានហូតប្រមាណ ៦២ហិកតា ក្នុងចំណោមផ្ទៃដីសរុបប្រមណជាង ៥ម៉ឺនហិកតា នារសៀលថ្ងៃទី១៥ ខែធ្នូ ២០២១។

អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះដាំដើមត្នោត ដើមឬស្សី និងដើមរាំង លើដីដែលបានដកហូត ក្នុងភូមិសាស្ត្រតំបន់បី ដែលនេះគឺជា គឺជាជំហ៊ានដំបូង ដែលរដ្ឋបាលខេត្តកំពង់ធំ ចាប់ផ្តើមដាំកូនឈើជាប្រភេទឈើអាចលូតលាស់ក្នុងទឹក លើផ្ទៃដីដំបូងប្រមាណជាង ៦២ ហិកតា ដើមឈើទាំងអស់នេះ ត្រូវបានកំណត់ចម្ងាយពីមួយដើមទៅមួយដើមប្រវែង ៧ម៉ែត្រ លំនាំជាជួរ អាចបង្កើតជាតំបន់ទេ ស ចរណ៍នៅថ្ងៃអនាគត ជាពិសេស គឺនឹងបង្កើតជាជំរកត្រីពងកូនឡើងវិញ ក្នុងរដូវទឹកតម្លើងខាងមុខនេះ។


ឯកឧត្តមបន្តថា ការដាំដុះនេះ ធ្វើឡើងនៅលើដីទំនេរ មិនទាន់បង្ករបង្កើនផលនៅឡើយ! ចំពោះដីដែលបងប្អូនប្រជាពលរដ្ឋបានសាបព្រោះរួចនោះ គឺត្រូវរង់ចាំឲ្យប្រជាពលរដ្ឋប្រមូលផលមួយលើកសិន។

ឯកឧត្តម បន្ថែមថា ព្រំប្រទល់តំបន់បី ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ជាប់ស្រុកចំនួន៥ មានស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ប្រវែងសរុបប្រមាណជាង ១១៨គីឡូម៉ែត្រ! ដែលបច្ចុប្បន្ននេះ ផ្ទៃដីដែលក្រុមការងារវាស់វែងបានសរុបបានជាង ១.៤០០ក្បាលដី លើផ្ទៃប្រមាណជាង ៥០.០០០ហិកតា! ដែលដកពីតំបន់៣.ទន្ទឹមនោះប្រជាពលរដ្ឋដែលព្រមប្រ គល់ ដីឲ្យរាជរដ្ឋាភិបាលវិញមានចំនួន ៩១៥គ្រួសារ លើផ្ទៃដីប្រមាណជាង ៥.១០០ហិកតា។

ឯកឧត្តមឧត្តមបញ្ជាក់បន្ថែមថា ការអាស្រ័យផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់បីត្រូវពឹងផ្អែកលើការប្រើប្រាស់ទឹកអាងស្តុបសម្រាប់បញ្ចូលទៅកាន់ស្រែ ដែលមានសរុបចំនួន៣២ អាង មានផ្ទៃដីសរុប ជាង១៤ម៉ឺនហិកតា! អាងទឹកទាំងអស់នេះ នឹងធ្វើការដកហូតទាំងស្រុងមកជាសម្បត្តិរដ្ឋវិញ ជាគោលការណ៍បន្ទាប់ នឹងស្នើរសុំគោការណ៍រាជរដ្ឋាភិបាលរំលាយអាងចោល និងបន្តសកម្មភាពដាំដុះកូនឈើ ការពារការចូលទន្ទ្រានកាន់កាប់ដីនៅក្នុងតំបន់ឲ្យបានគង់វង្សឡើងវិញឲ្យខានតែបាន៕

Share.