ហ្វេ​ន​អ្នកគាំទ្រ​ពិតជា​កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​តារា​សម្តែងស្រី សា​រ៉ា​យ សក្ក​ណា បន្ទាប់ពី​គេ​បានឃើញ​វត្តមាន​នាង​និង​ស្វាមី​វិល​ប្រទេស​កម្ពុជា​វិញ។ បើ​ទោះ​ឆ្ងាយ​ពី​សិល្បៈ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក និង​មានកូន​ជាទី​ស្រលាញ់២នាក់​ដ៏​ដោយ តែ​តារា​ស្រី​រូបនេះ​ចេញចូល​ស្រុកកំណើត​ញឹកញាប់ និង​ឆ្លៀតពេល​សម្តែង​សិល្បៈ​បំពេញ​អារម្មណ៍​ទស្សនិកជន​ផងដែរ ។

ជាក់ស្ដែងថ្មីៗនេះ​អ្នកនាង​តែងតែ​បង្ហាញ​សកម្មភាព​ថតរូប និង​បង្ហាញ​ម៉ូដ​ឱ្យ​សម្អាងការ ទាំង​ឈុត​បុរាណ និង​សម័យ។ យ៉ាងណាមិញ អ្នកនាង សា​រ៉ា​យ សក្ក​ណា ក៏ត្រូវ​បាន​ហ្វេ​ន​អ្នកគាំទ្រ​កោតសរសើរ​ថា នៅតែ​ស្អាត​ហើយ​សាច់​ចាំ គ្មាន​ឃើញ​សម្រស់​ប្រែប្រួល​សូម្បី​បន្តិច បើ​ទោះ​អ្នកនាង​មានកូន២ហើយ វ័យ​កូន​ក៏​កាន់តែ​ធំ​ដែរនោះ និយាយ​ពី​សម្រស់​អ្នកនាង​វិញ​គឺ ខ្ញង់​ដដែល រហូតដល់​ថ្នាក់ ពេល​ស្លៀក​ឈុត​ប្រពៃណីម្ដងៗ មើលទៅ​សមសួន​ជា​នារី​ខ្មែរ មាន​ឆោម​លោម​ទាក់ទាញ។

ថ្មីៗនេះ​អ្នកនាង សា​រ៉ា​យ សក្ក​ណា បង្ហោះ​រូបភាព​នៅលើ​ហ្វេ​ស​ប៊ុ​ក តែងខ្លួន​បែប​ប្រពៃណី​វិញ​ម្ដង ថែមទាំង​បង្ហោះ​សារ​ថា «ស្រទន់​មន្ដ​ស្នេហ៍» ។ ចង់ដឹងថា ចាយ​សម្រស់​ខ្លាំង​ប៉ុណ្ណា​នោះ ទស្សនា​រូបភាព​ខាងក្រោម​នេះ៖

Telegram-Troryorng
Share.