វីដេអូ​មួយ​ដែល​ត្រូវបាន​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង និង​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​នោះ គឺជា​វីដេអូ​សុំ​រៀបការ​នៅក្រោម​បាតសមុទ្រ​ពី​កូន​កំ​ឡោះ រ៉ា​ទី និង​កូនក្រមុំ​ឈ្មោះ លីន។ វីដេអូ​នេះដែរ ត្រូវបាន​បង្ហោះ​ឡើង​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក នាយកដ្ឋាន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក និង​អប់រំ​ការយល់ដឹង​ជា​សាធារណៈ នៃ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១នេះ។

សំណើសុំ​រៀបការ​ក្រោម​សមុទ្រ​ដំបូង​បំផុត​នៅ​កម្ពុជា ត្រូវ​បានកូន​កំ​ឡោះ​រៀបរាប់​ប្រាប់ថា ក្រោយបានមើលចិត្តគ្នាអស់៥ឆ្នាំហើយ ដោយសារ​សម្ដី​របស់​ភា​គី​ខាង​ស្រី គិតថា​លោក​ប្រហែលជា​មិនចេះ​ធ្វើ​រឿង​បែបនេះ​សម្រាប់​នាង​ទេ ទើបបានជា​លោក​សម្រេច​ធ្វើ​រៀប​គម្រោង​សុំ​រៀបការ​នៅ​បាតសមុទ្រ​នេះ​ឡើង ដើម្បីឱ្យ​កូនក្រមុំ​ភ្ញាក់ផ្អើល​និង​រំភើប​ដល់​ថ្នាក់​បំភ្លេច​មិនបាន។ លោក​ថា មិនមែនជា​រឿង​ងាយស្រួល​នោះទេ ពីមនុស្ស​មិនចេះ​ដកដង្ហើម​ក្នុង​ទឹក​ផង ទៅសុំ​រៀបការ​នៅក្រោម​ទឹក​ម៉េច​នឹង​បាន ហើយ​ណាមួយត្រូវ​ចំណាយពេល​យូរ​ដើម្បី​លុតជង្គង់​ចាំ​សុំ​នាង​ពាក់ចិញ្ចៀន​រៀបការ​ថែមទៀត។

នៅក្នុង​វីដេអូ​សុំ​រៀបការ​ក្រោម​បាតសមុទ្រ​នេះ បានបង្ហាញ​ពី​ទិដ្ឋភាព​ស្រស់ត្រកាល ក្រោម​ទឺ​ក​សមុទ្រ​ព័ណ៌​ខៀវស្រងាត់ មាន​ហ្វូង​សត្វ​ត្រី​ចំរុះព័ណ និង​ជីវចំរុះ​ជាច្រើន​នៅក្នុង​ក្រោម​បាតសមុទ្រ​នៃ​កោះ​តាន់។ យ៉ាងណាមិញ​គេ​បាន​ជឿថា វីដេអូ​សុំ​រៀបការ​ក្រោម​បាតសមុទ្រ​ដំបូង ក៏បាន​ជះសក្ដានុពល​ជំរុញ​ដល់​វិស័យ​ទេ​ចរណ៍​ក្នុងស្រុក ឱ្យ​ងាក​មក​ចាប់អារម្មណ៍​សម្រស់​កោះ​តាន់ ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​ផងដែរ៕

Telegram-Troryorng
Share.