កំពង់ធំ៖ ប្រជាពលរដ្នស្នើឲ្យអាជ្ញាធរស្រុកសណ្ដាន់ចាត់វិធានការជាបន្ទាន់ ក្នុងការជីកកកាយយកអាចម៍ដីចេញពីមាត់បឹង អូរក្រញាក់ដើម្បីរក្សាទំហំបឹង កុំឲ្យមានអ្នកបំពានរំលោភយកដីមាត់បឹងធ្វើជាកម្មសិទ្ធ និងដើម្បីរំដោះទឹកទុកប្រើប្រាស់ប្រជាពលរដ្នមួយចំនួនហួសចិត្ត ដោយពោលពាក្យថា (ពិតជាថ្លើមធំពាសមេឃមែន) ហ៊ានចាក់ដីលុបចំណីមាត់បឹង អូរក្រញាក់ យកធ្វើជាកម្មសិទ្ធិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិកន្ទី  ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពងធំ យកធ្វើជាកម្មសិទ្ធិដោយមិនញញើតច្បាប់ មិនដឹងជាអាជ្ញាធរពួកគាត់បានឃើញ បានឃាត់ បានហាម ឬក៏បើកដៃនោះទេ ? ទើបធ្វើអោយដំណើរការចាក់ដីលុបមាត់បឹងនេះធ្វើបានយ៉ាងរលូននិងបានសំរេចបែបនេះ។

បឹងអូរក្រញាក់ជាបឹងធម្មជាតិ ជាកន្លែងកំសាន្ដសំរាប់ភ្ញៀវជាតិ និងអន្ដរជាតិ និងជាអាងស្ដុបទឹកដ៏ធំជាងគេ សំរាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម ក្នុងការធ្វើស្រែប្រាំង ស្រែវស្សា និងសំរាប់សត្វពាហនៈគ្រប់ប្រភេទ តែបច្ចុប្បន្នត្រូវបានគេចាក់លុបមាត់បឹងជាបណ្ដើរៗ ធ្វើឲ្យពលរដ្នមានការព្រួយបារម្ភ នៃការការរួមតូចនៃផ្ទៃបឹង។

ពាក់ព័ន្ធនិងរឿងចាក់ដីលុបមាត់បឹង លោក ស្រីសៀក មេឃុំមានរិទ្ធ បានផ្ដល់បទសម្ភាសតាមទូស័ព្ទថា លោកបានដឹងឈ្មោះអ្នកចាក់ដីហើយ តែដោយលោកស្រីជាប់រវល់មិនទាន់បានកោះហៅជនម្នាក់នោះឲ្យមកកាយអាចម៍ដីចេញវិញតែលោកស្រី និងប្រជុំក្រុមប្រឹក្សាឃុំ ដើម្បីពេលកំណត់ពេលកោះហៅជនខាងលើមកអនុវត្តន៍តាមច្បាប់។

Share.