ថ្ងៃចុងសប្ដាហ៍ គឺជា​ថ្ងៃ​ឈប់សម្រាក​ដ៏​ពិសេស​មួយដែលអ្នកតែងប្រាថ្នាក្រោយទទួលភាពនឿយហត់ពីការងារ ហើយក៏​ជា​ថ្ងៃ​សម្រាក​ដ៏​មានន័យ​បំផុត​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លើកទឹកចិត្ត​ខ្លួនឯង តាមរយៈ​ការ​ទស្សនា​ភាពយន្ដ​ល្អ ដើម្បី​កម្សាន្ដ​អារម្មណ៍។

បើទោះបីជា ទេសកាល​បុណ្យ Chistmas  ឬ «ណូអែល» នៅ​មិនទាន់​មកដល់​ក៏ពិតមែន ប៉ុន្ដែ​មាន​ភាពយន្ដ​ជាច្រើន​រឿង​ដែល​ក្រុមហ៊ុន Netflix បាន​បញ្ចេញ​ឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​បាន​កម្សាន្ដ​រីករាយ​ជាមុន ដើម្បី​ត្រៀម​ទទួល​ក្ដីរំភើប​នៅពេល​បុណ្យ​Chistmas បានមក​ដល់។ ជា​រៀងរាល់ឆ្នាំ បុណ្យ Chistmas  ឬ «ណូអែល» គឺ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៥ ខែធ្នូ។

ថ្ងៃនេះ​សារព័ត៌មាន​ត្រយង​បាន​នាំ​ភាយ​ន្ដ​ល្អមើល​ចំនួន១០ រឿង ដែលមាន​នៅក្នុង Netflix  សុទ្ធតែជា​ប្រភេទ​ភាពយន្ដ​សម្រាប់​រដូវ​កាល Chistmas  និង​ឆ្លង​ឆ្នាំ​ថ្មី។ មិត្ត​អ្នកអាន អាច​ជ្រើសរើស​ភាពយន្ដ​ណាមួយ​មក​ទស្សនា​ជាមួយ ក្រុមគ្រួសារ គូស្នេហ៍ មិត្ត​ភ័​ក្ដ ឬ​ម្នាក់ឯ​ក៏បាន។ តោះ​កុំឱ្យ​ខាត​ពេល​យូរ មក​តាមដាន​ទាំងអស់គ្នា៖

១. The Claus Family

២. Love Hard

៣. A Boy Called Christmas

៤. Christmas Flow

៥. The Princess Switch 3: Romancing the Star

៦. Blown Away: Christmas

៧. Waffles + Mochi’s Holiday Feast

៨. Father Christmas Is Back

៩. Robin Robin

១០. A Castle for Christmas

Telegram-Troryorng
Share.