តារាចម្រៀង​សាន់​ដេ លោក អ៊ី​ណូ កំពុង​ធ្វើឱ្យ​មហាជន​កោតសរសើរ​និង​ចាប់អារម្មណ៍​មកលើ​ស្នាដៃ​ផលិត MV ថ្មី​របស់លោក​ដែលមាន​ចំណងជើង​ថា« ការពារ » ជា​លាយ​បញ្ចូល​គ្នា​រវាង​បុរាណ​និង​សម័យ​ដែល​ត្រូវបាន​គេ​ហៅថា សិល្បៈ​សហ​សម័យ។  MV ថ្មី​មួយ​នេះ បាន​បញ្ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១ ដែលមាន​ទម្រង់​លើកស្ទួយ​វប្បធម៌​ជាតិ ជាពិសេស​គឺ​ទម្រង់​សម្លៀក​បំណាក់​នា​សម័យ​អាណាចក្រ​អង្គរ​ដ៏​អស្ចារ្យ។

យ៉ាងណាមិញ ការបញ្ចេញ MV ថ្មី​នេះ​មិន​ដល់​ប៉ុន្មាន​នាទី​ផង សន្ទុះ​នៃ​ការចែក​ចាយ​នៅលើ​បណ្ដាញ​ទាំង TikTok និង Facebook ក៏​ផ្ទុះ​ការចាប់អារម្មណ៍ និង​កោតសរសើរ ដោយមាន​អ្នកខ្លះ​កាត់​វីដេអូ​ឈុត​ឆាកខ្លីៗយកទៅ​បង្ហោះ។ ដើម្បី​ផលិត MV ដែលជា​សិល្បៈ​សហ​សម័យមួយ​នេះ​បាន លោក អ៊ី​ណូ បាន​ចំណាយ​ថវិការ​ផលិត​ផ្ទាល់ខ្លួន​រហូតដល់​ជិត ២ម៉ឺន​ដុល្លារ ក៏​ព្រោះតែ​លោក​ចង់​បន្សល់​នូវ​ស្នាដៃ​បទ​ចម្រៀង​ដ៏​ល្អ​មួយ​ទុក​ដល់​កូន​ខ្មែរ និង​ទុកជា​គម្រូ​ក្នុង​វិស័យ​ចម្រៀង​ផងដែរ។ លោក អ៊ី​ណូ បាន​បង្ហោះ​ទៀតថា ក្នុងការ​ចំណាយធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ផលិត គឺ​នៅ​ទាន់​ឱកាស​ដែល​លោក​មានលទ្ធភាព​ចំណាយ​គ្រប់គ្រាន់។

សូម​ជម្រាប​បញ្ជាក់ថា នៅក្នុង MV បទ « ការពារ » មួយ​នេះ ក៏មាន​ការចូលរួម​សម្ដែង​ពី​តារា​ប្រុស​ជើងចាស់ លោក ហម ឆ​រ៉ា សម្ដែង​ជា​តួអង្គ​ព្រះរាជា។ យ៉ាងណាក៏ដោយ គេ​កត់សម្គាល់​ឃើញថា ស្នាដៃ​មួយ​នេះ​បាន​រុញឱ្យ​តារាចម្រៀង​សាច់​ដេ​រូបនេះ ទទួលបាន​ការសរសើ​រ​មិន​ដាច់​ពី​មាត់ តាំងពី​ដំណាក់​កាលដែល​លោក​ទើបតែ​ចេញ​ផលិត ហើយ​នៅ​មិនទាន់​ចេញ​ជា MV មក​ម្លេះ។ ហើយ​ស្រប​ពេលដែល​ហ្វេ​ន​អ្នកគាំទ្រ​កំពុង​ផ្ទុះ​ការចាប់អារម្មណ៍​ខ្លាំង​ចំពោះ​សិល្បៈ​សហ​សម័យ លោក  អ៊ី​ណូ លើក​គំនិត​នេះ​ឡើង ផលិត MV មក​បំពេញចិត្ត​មហាជន​ផងដែរ។

តោះ​មក​ទស្សនា MV បទ « ការពារ » ពី​តារាចម្រៀង​សាន់​ដេ លោក អ៊ី​ណូ៖

Telegram-Troryorng
Share.