ក្លិបបាល់ទាត់ Celtic FC ក្រោមការដឹកនាំរបស់លោក Ange Postecoglou ឈ្នះពាន Scottish League Cup 2021 ក្រោយយកឈ្នះក្លិប Hibernian ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Hampden Park នារាត្រីថ្ងៃអាទិត្យ ទី១៩ ខែធ្នូ។

២គ្រាប់របស់ក្លិប Celtic FC ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុន Kyogo Furuhashi តែម្នាក់ឯងនៅនាទី៥២,៧២ ខណ:ក្លិប Hibernian សម្រេចទីដោយ Paul Hanlon នៅនាទី៥១។

គួរបញ្ជាក់ឲ្យដឹងថា​ពានរង្វាន់ Scottish League Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤៦ ខណ:ក្លិប Rangers ឈ្នះពាននេះបានច្រើនជាងគេសរុប២៧ដង ចំណែកឯក្លិប Celtic ឈ្នះពានបាន២០លើក៕

Telegram-Troryorng
Share.