បាត់ដំបង៖ គិតត្រឹមខែវិច្ឆកា ឆ្នាំ ២០២១ នេះអង្គការសង្គមស៊ីវិលបានរកឃើញអ្នកឆ្លងមេរោគអេដស៍ថ្មីចំនួន ១១នាក់ បន្ថែមទៀតដែលវាជាសញ្ញា នៃការប្រកាសអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទប់ស្កាត់កុំឲ្យជំងឺខាងលើរាលឆ្លងជាថ្មីឡើងវិញ។

នេះជាការលើកឡើងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ពេលចុះសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានបន្តថា អ្នកផ្ទុក និងអ្នកឆ្លងមេរោគអេដស៍មិនត្រូវ មានការ លាក់លៀ ម និងព្រួយបារម្ភខ្លាំងនោះទេ។ ផ្ទុយទៅវិញត្រូវយកចិត្តទុកដាក់តាមដានពិនិត្យសុខភាពរបស់ខ្លួនឲ្យបានល្អជាប្រចាំតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ដើម្បីឆ្លើយតបទៅតាមគម្រោងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា នឹងបញ្ចប់បញ្ហាជំងឺអេដស៍ឲ្យអស់នៅឆ្នាំ ២០២៥ខាងមុខ។

បច្ចុប្បន្នក្នុងមូលដ្ឋានភូមិរការ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង តួរលេខរួមមានអ្នកផ្ទុកមេរោគអេដស៍កន្លងមកមានប្រមាណជាង ២០០នាក់ ហើយបានស្លាប់ដោយសារជំងឺនេះជាង៥០នាក់ប្រជាពលរដ្ឋរស់នៅជាមួយនឹងមេរោគអេដស៍សរុបចំនួន១៥២នាក់៕

អត្ថបទ៖ដំបងក្រញូង

Share.