មហាជន​បាន​ស្គាល់​មកហើយ​ថា តារា​ស្រី ផាត់ ផាន់​ណា ជា​តារា​សម្ដែង​ដែល​បាន​ប្រឡូក​ភាពយន្ដ និង​រឿង​ភាគ​ទូរទស្សន៍​ជាច្រើន​រឿង​មែនទែន តែ​យ៉ាងណាមិញ តារា​ស្រី​រូបនេះ​ក៏​ធ្លាប់ជា​អតីត​តារា​បង្ហាញ​ម៉ូដ​ក្រុម Sun Super Model ។ មកទល់​ឆ្នាំ២០២១នេះ អ្នកនាង  ផាត់ ផាន់​ណា  ហាក់ដូច​រយាល​ដៃ​ពី​សិល្បៈ​បន្ដិច ក៏​ព្រោះ​តែមាន​ភារៈកិច្ច​ផ្ទាល់​ត្រូវបំពេញ។

ថ្មីៗសារព័ត៌មាន​ត្រយង​ផ្នែក​កម្សាន្ដ បានទទួល​ដំណឹង​មក​ថា អ្នកនាង ផាត់ ផាន់​ណា បានទទួល​ពានរង្វាន់​មាស​ពី​កម្មវិធី Asia Model Festival Organizing Committee ដែលធ្វើឡើងប្រទេសកូរ៉េ នៅថ្ងៃទី១៩ ខែធ្នូ នេះ ជា​ពានរង្វាន់ Model Star Award 2021។ បើតាម​ការ​បង្ហោះ​របស់​ហ្វេ​ស​ប៊ុ​ក​ផេ​ក Face of Cambodia បាន​បង្ហោះ​ថា «Congratulations to Ms. Phan Phatna to received 2021 Model Star Award Represented Cambodia from Asia Model Festival Organizing Committee! »។

អ្នកនាង ផាត់ ផាន់​ណា ជា​តារា​សម្ដែង​ស្រី​ដែល​ថែរក្សា​រាង​បាន​តូច​ច្រលឹង​មិន​ប្រែប្រួល អ្នកនាង​មានកូន​ប្រុស​ម្នាក់ ដែល​បាន​សម្រាល​កាលពី​អំឡុង​ខែតុលា ឆ្នាំ២០១៩ ហើយ​ដំណឹង​មានកូន​នេះ​ទើបតែ​ត្រូវបាន​ហ្វេ​ន​អ្នកគាំទ្រ​គេ​ដឹង​គ្រប់គ្នា​នៅ​ឆ្នាំ២០២០ បន្ទាប់ពី​អ្នកនាង​ធ្វើ​ពិធី​ខួបកំណើត​ជូន​កូនប្រុស​គម្រប់​អាយុ១ខួប ដោយ​មិនបាន​បង្ហាញ​វត្តមាន​ឪពុក​របស់​ក្មេង​ឡើយ។ មកទល់ពេលនេះ កូនប្រុស​មាន​អាយុ២ខួប​ហើយ តែ​អ្នក​ម្ដាយ​នៅតែ​អាច​រក្សា​សម្រស់​ស្អាត​ក្មេង​ជាង​វ័យ​ដ​ដែរ៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.