ក្រោយ​ពី​តារា​សម្ដែង​ស្រី​រូប​ស្រស់​ Mo Amena បាន​បង្ហោះ​រូប​ភាព​​ចំហរ​ល្វែង​លើ​ ហើយ​អាក្រាត​ល្វែង​ក្រោម ជា​ច្រើន​សន្លឹក​ បង្អួត​ស្បែក​សខ្ចី​ដូច​ព្រិល​ដើម្បី​អប​អរសាទរ​ខួប​កំណើត​របស់​ខ្លួន​​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​លើ​ IG ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពិសេស​បុរស​មិន​អាច​មិន​ផ្ដល់​រូប​បេះដូង​ជូន​រូប​ថត​របស់​កញ្ញា​បាន​ឡើយ​។ យ៉ាង​ណា​មិញ​រូប​ថត​ជា​ច្រើន​សន្លឹក​នោះ​បាន​ដុត​កម្ដៅ​ បង្កើត​ឱ្យ​មាន Drama ​នៅ​លើ​សង្គម​អនឡាញ​​និង​​មាន​អ្នក​ចូល​ទៅ​ Report រូប​ផុស​របស់​កញ្ញា​។

សម្រាប់​​តារា​សម្ដែង​ស្រី​រូប​ស្រស់​របស់​ថៃ​រូប​នេះ​ កំពុង​តែ​ប្រឈម​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​រូប​ភាព​របស់​ខ្លួន​មាន​មនុស្ស​ចូល​ទៅ​ចុច​ Report ​រូប​របស់​កញ្ញា​រហូត​ដល់​ទៅ​២​សន្លឹក​ ខណៈ​សាមី​ខ្លួន​​​បាន​ចេញ​មក​ឆ្លើយ​តប​ចំពោះ​ករណី​នេះ​ថា​៖ «នេះ​គឺជា​ក្ដី​សុខ​របស់​Mo នេះ​ជា​ខ្លួន​របស់​ខ្ញុំ​ដែល​បង្ហាញ​ចេញ​មក​ខាង​ក្រៅ​តាម​រយៈ​រូប​ភាព​ ហើយ​នេះ​ក៏​ជា​កាដូ​ដែល​ខ្ញុំ​ជូន​សម្រាប់​អ្នក​គ្រប់​គ្នា​ដែរ…»

ទោះ​ជា​រូប​ភាព​របស់​ខ្លួន​ត្រូវ​បាន​គេ​ Report ក្ដី​ប៉ុន្តែ​ស្រីស្រស់​រូប​នេះបា​ន​បង្ហាញ​អារម្មណ៍​ភ័យ​ខ្លាច​នោះ​ឡើយ ព្រោះ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ម្សិលមិញ​កញ្ញា Mo Amena បាន​ចេញ​មក​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ​ទាក់​ទង​នឹង​ករណី​រូប​អាក្រាត​របស់​ខ្លួន​ថា​៖ «មិន​អីទេ​! ទាំង​អស់​នេះ​គឺជា​លទ្ធផល​ការងារ​ដែល​ខ្ញុំ​ស្រលាញ់​ Report បាន​ Report ចុះ​ ខ្ញុំ​មា​ន​ការ​ព្យា​យាម​ខ្ពស់ គ្រប់​យ៉ាង​គឺជាខ្លួន​ខ្ញុំ​ និង​សេចក្ដី​របស់​ខ្ញុំ​ គ្រប់​រូប​ភាព​​ គ្រប់​ Set គឺ​ជា​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​ចេញ​ពី​ចិត្ត​ពិត​ៗ​ ហើយ​ក៏​សូម​អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​បាន​ Comment ផ្ដល់​កម្លាំង​ចិត្ត​ លើក​ទឹក​ចិត្ត​​និង​គាំទ្រ​ខ្ញុំ​​ សូម​អរគុណ​»៕

ប្រភព៖ Brighttv,

Telegram-Troryorng

Share.