លោក​ស្រី Amy Pascal ផលិតករ​ភាពយន្ត​ «Spider-Man: No Way Home» បាន​ចេញ​មក​បង្ហើប​ឱ្យ​ដឹង​ថា​​លោក​ស្រូ​ធ្លាប់​ហៅ​តួ​ ឯក​ប្រុស​ស្រី​ភាពយន្ត​នេះ​មក​ជួយ​និង​ហាម​មិន​ឱ្យ​អ្នក​ទាំង​ពីរ​ស្រលាញ់​ឬ​សេពគប់​គ្នា​ ក្រោយ​មាន​អ្នក​លេង​បណ្ដាញ​សង្គម​​លើក​បង្អាប់​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាមដាន​ជើង​រៀម​ច្បង​ដែល​ធ្លាប់​សម្ដែង​ភាពយន្ត​ Spider កន្លងៗ​មក​។

អាច​និយាយ​បាន​ថា​ជា​ភាពយន្ត​នេះ​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​ ព្រោះ​ភាពយន្ត​ស្ដែង​ពី​ Super Hero របស់​ផលិតកម្ម​ Marvel មួយ​នេះ​កំពុង​តែ​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​ ដូច​ជា​នៅ​ក្នុង​រោង​ភាពយន្ត​របស់​ប្រទេស​កម្ពុជា​ក៏​កំពុង​តែ​បញ្ចាំង​ភាពយន្ត​ដូច​គ្នា​ដែរ​។ យ៉ាង​ណា​មិញ​នៅ​ក្នុង​អំឡុង​ពេល​ដែល​ភាពយន្ត​នេះ​កំពុង​ធ្វើ​យុទ្ធនាការ​ Promote យ៉ាង​ខ្លាំង​ក្លា​នោះ​ លោក​ស្រី​ Amy Pascal បាន​ផ្ដល់​បទ​សម្ភាស​ន៍​​ដល់​ New York Times ទាក់​ទង​នឹង​ករណី​ដែល​អ្នក​គាំទ្រ​របស់​តួ​​ឯក​ប្រុស​ស្រី​រឿង​ «Spider-Man: No Way Home» កំពុង​តែ​តាមដាន​យ៉ាង​ស្អិត​ចំពោះ​ទំនាក់​ទំនង​តួ​ឯក​ប្រុស​ Spider Man និង​មិត្ត​ស្រី​ MJ ដែល​សម្ដែង​ដោយ​ Tom និង Zendaya ព្រោះ​អ្នក​ទាំង​ពីរ​គឺជា​គូស្នេហ៍​ទាំង​ក្នុង​ភាពយន្ត​និង​ខាង​ក្រៅ​ឆាក​ រហូត​មាន​មនុស្ស​មួយ​ចំនួន​លួច​បង្ហាញ​ក្ដី​បារម្ភ​ថា​អ្នក​ទាំង​ពីរ​អាច​នឹង​ដើរ​តាម​ដាន​ជើង​រៀមច្បង​ដែល​ធ្លាប់​សម្ដែង​ភាពយន្ត​ Spider Man កន្លងមក​ ឧទាហរណ៍​ដូច​ជា​ Emma និង​ Andrew និង​ Tobey និង​ Kirsten។

តារា​សម្ដែង​ទាំង​២​គូ​ខាង​លើ​នេះ​បាន​ជួប​ស្គាល់​គ្នា​ពេល​សម្ដែង​រឿង​ Spider-Man ហើយ​បាន​បែកបាក់​គ្នា​វិញ​ ដោយ​សារ​ព័ត៌មាន​ NYT បាន​សាកសួរ​ផលិត​ករ​ខាង​លើ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ថា​៖ «ហេតុ​អ្វី​បាន​ជា​តួ​ឯក​ប្រុស​ស្រី​ដែល​ធ្លាប់​សម្ដែង​រឿង​បុរស​ពីងពាង​គ្រប់​គ្នា​ចេះ​តែ​ស្រលាញ់​គ្នា​ក្នុង​ជីវិត​ពិត​?» ពេល​នោះ​លោក​ស្រី Amy Pascal បាន​ឆ្លើយ​តប​ថា​ «ដំបូង​ឡើយ​ពេល​ដែល​ Cast និង​ឱ្យ​សេណារីយ៉ូ​រឿង​ទៅ​អ្នក​ទាំង​ពីរ​នោះ ខ្ញុំ​ធ្លាប់​បាន​និយាយ​ជាមួយ​ Tom និង​ Zendaya រៀង​ៗ​ខ្លួន​ដោយ​ដាស់​តឿន​អ្នក​ទាំង​ពីរ​ថា​កុំទាក់ទង​គ្នា​ កុំ​ព្យាយាម​ទៅ​ដល់​ចំណុច​នោះ​ឱ្យ​សោះ​។ ខ្ញុំ​ក៏​ធ្លាប់​​ផ្ដល់​ដំបូន្មាន​បែបនេះ​ដល់​ Andrew និង Emma ព្រោះ​វា​អាច​នឹង​បង្កើត​ឱ្យ​មាន​បញ្ហា​ស្មុគស្មាញ​បាន​ តែ​ពួក​គេ​ព្រងើយ​កន្តើយ​ហើយ​មិន​ស្ដាប់​តាម​សម្ដី​ខ្ញុំ​»

យោង​តាម​សម្ដី​របស់​ផលិត​ករ​ខាង​លើ​ អ្នក​គាំទ្រ​មាន​តែរង់ចាំ​តាមដាន​ជា​បន្ត​ទៀត​ថា​តើ​ កំលោះ​ Tom ដែល​ជា​តួ​អង្គ​ Spider Man ចុង​ក្រោយ​គេ​រូប​នេះ​នឹង​អាច​ដើរ​តាម​ស្នាម​ជើង​ចាស់​របស់​រៀម​ច្បង​ ស្រលាញ់​គ្នា​ហើយ​ក៏​បែក​គ្នា​វិញ​ក្រោយ​រឿង​ថត​និង​បញ្ចាំង​ចប់​ដែរ​ទេ​? ប៉ុន្តែ​អ្នក​គាំទ្រ​ដែល​ស្រលាញ់​ចូលចិត្ត​តារា​ទាំង​ពីរ​ខាង​លើ​នេះ​ បាន​បន់ស្រន់​កុំ​ឱ្យ​អ្វី​ដែល​លោក​ស្រី​ Amy Pascal ខ្លាច​ថា​នឹង​កើត​ឡើង​ដដែល​ក្លាយ​មក​ជា​ការ​ពិត​៕

Telegram-Troryorng
Share.