អតីតខ្សែប្រយុទ្ធ​របស់​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​ និង​ក្រុម​អធិរាជស​ Real Madrid គឺលោក Ronaldo Luís Nazário de Lima (Ronaldo ប្រេសុីល) បានចំណាយលុយ៧០លានដុល្លារ ដើម្បីទិញក្លិប Cruzeiro Esporte Clube ដែលមានដ្ឋាននៅប្រទេសប្រេសុីល។

គួរបញ្ជាក់ឲ្យដឹងថា Cruzeiro Esporte Clube គឺជាក្លិបអាជីពដំបូងគេបង្អស់របស់ Ronaldo ចន្លោះឆ្នាំ ១៩៩៣-៩៤ នៅពេលលោកមានវ័យ១៦ឆ្នាំ ដោយអាចបង្ហាញខ្លួនសរុប១៤លើក ស៊ុតបញ្ចូលទី១២គ្រាប់ នៅក្នុងលីគកំពូល Serie A របស់ប្រទេសប្រេសុីល។

បច្ចុប្បន្ន Cruzeiro Esporte បានធ្លាក់មកកាន់លីគលំដាប់ទី២ Serie B ចំនួន២រដូវកាលមកហើយ សម្រាប់រដូវកាល២០២១ ក្រោមការដឹកនាំរបស់លោក Vanderlei Luxemburgo ស្ថិតនៅចំណាត់ថ្នាក់លេខ១៤ ក្រោយឆ្លងកាត់៣៨ប្រកួត ឈ្នះ១០ ស្មើ១៨ និងចាញ់១០ មាន៤៨ពិន្ទុ។

Ronaldo បានបង្ហោះលើគណនី Instagram៖«ដល់ពេលត្រូវត្រលប់ទៅវិញហើយ ប៉ុន្តែមិនមែនក្នុងនាមជាវីរបុរស ឬជាមនុស្សមានអំណាចអ្វីឡើយ គឺដើម្បីផ្លាស់ប្តូរការពិតមួយ ជាមួយនឹងការទទួលខុសត្រូវដ៏ធំធេងព្រមទាំងការគ្រប់គ្រងប្រកបដោយភាពឆ្លាតវៃ និងនិរន្តរភាពសម្រាប់កំណើនរយៈពេលមធ្យម និងរយៈពេលវែង»។

Telegram-Troryorng
Share.