បន្ទាប់ពីព្រឹត្តិការណ៍ប្រកួតឆ្នាំ ២០២១ ត្រូវបានបញ្ចប់ ស្ថាប័នរៀបចំការប្រកួតក្បាច់គុនលំដាប់ពិភពលោកបានបង្ហាញកម្មវិធីប្រកួតដំបូងនៅឆ្នាំ ២០២២ ដែលមានគូដណ្ដើមខ្សែក្រវាត់ចំនួនពីគូ។ ព្រឹត្តិការណ៍នោះឈ្មោះថា ONE: HEAVY HITTERS ដែលត្រូវរៀបចំឡើងនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ នៅកីឡដ្ឋាន Singapore Indoor Stadium និងជាការប្រកួត ១២ គូលើកដំបូងក្រោយកូវីដ-១៩ ធូស្រាល។ កីឡាការិនីចិន Xiong Jing Nan ត្រូវឡើងការពារខ្សែក្រវាត់ ONE Women’s Strawweight World Title របស់ខ្លួនទល់នឹងកីឡាការិនីជើងខ្លាំងជប៉ុន Ayaka Miura។ Xiong ឡើងការពារខ្សែក្រវាត់បានជោគជ័យ ២ ដងរួចមកហើយ។ តើលើកនេះទៅជាយ៉ាងណា?
ចំណែកកីឡាករឃីកបុកសីងសញ្ជាតិអ៊ុយក្រែន Roman Kryklia នឹងឡើងការពារខ្សែក្រវាត់មាសទម្ងន់ធ្ងន់ ONE Light Heavyweight Kickboxing World Title ទល់នឹងកីឡាករកូនកាត់ហូឡង់-តួកគី។ នេះជាការឡើងការពារខ្សែក្រវាត់លើកទី២របស់ Kryklia បន្ទាប់ពីការពារបានជោគជ័យទល់នឹង Andrei Stoica កាលខែធ្នូ ឆ្នាំ ២០២០។
ក្នុងកម្មវិធីនេះ ក៏មានវត្តមានកីឡាការិនីមួយថៃវ័យក្មេងបំផុតប្រចាំសង្វៀន គឺ Supergirl ដែលត្រូវតតាំងនឹង Ekaterina Vandaryeva។
គូប្រកួតសំខាន់ ONE: HEAVY HITTERS
– (c) Xiong Jing Nan vs. Ayaka Miura (ដណ្ដើមខ្សែក្រវាត់ ONE Women’s Strawweight World Title)
– (c) Roman Kryklia vs. Murat Aygun (ដណ្ដើមខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Title)
– Saemapetch vs. Tawanchai (មួយថៃ – ទម្ងន់ bantamweight)
– James Nakashima vs. Saygid Izagakhmaev (គុនចម្រុះ – ទម្ងន់ lightweight)
– Supergirl vs. Ekaterina Vandaryeva (មួយថៃ – ទម្ងន់ strawweight)
– Senzo Ikeda vs. Jeremy Miado (គុណចម្រុះ – ទម្ងន់ strawweight)
គូប្រកួតដំបូង ONE: HEAVY HITTERS
1. Elias Mahmoudi vs. Walter Goncalves (មួយថៃ– ទម្ងន់ flyweight)
2. Beybulat Isaev vs. Giannis Stoforidis (ឃីកបុកសីង – ទម្ងន់ light heavyweight)
3. Yushin Okami vs. Leandro Ataides (គុនចម្រុះ –ទម្ងន់ middleweight)
4. Shuya Kamikubo vs. Troy Worthen (គុនចម្រុះ – ទម្ងន់ bantamweight)
5. Tiffany Teo vs. Meng Bo (គុនចម្រុះ – ទម្ងន់ strawweight)
6. Robin Catalan vs. Elipitua Siregar (គុនចម្រុះ – ទម្ងន់ strawweight)៕