រយៈ​ពេលក២៤​ឆ្នាំ​ក្រោយ​ Leonardo DiCaprio បាន​ប្រើប្រាស់​ជំនាញ​ជួយ​ Rose ដែល​ខ្លួន​បាន​សម្ដែង​ជា​តួអង្គ​ Jack ក្នុង​រឿង​ Titanic ទៅ​ជួយ​សង្គ្រោះ​ជីវិត​​ឆ្កែ​​នៅ​ក្នុង​ជីវិត​ពិត​។

ខណៈ​ដែល​ Leonardo កំពុង​ថត​រឿង​ Don’t look up នៅ​ Boston តារា​សម្ដែង​រូប​នេះ​បាន​ជ្រមុជ​ទឹក​ចូល​ទៅ​ក្នុង​បឹង​ទឹកកក​ដើម្បី​សង្គ្រោះ​ជីវិត​ឆ្កែ​ Huskies របស់​លោក​ចំនួន​ពីរ​ក្បាល​។

តារា​សម្ដែង​រូប​នេះ​និង​ដៃ​គូ​សម្ដែង​ (Jennifer Lawrence) ក្នុង​រឿង​ Don’t look up បាន​រំលឹក​ពី​ហេតុការណ៍​រន្ធត់​ដែល​បាន​កើត​ឡើង​នោះ​ប្រាប់​ទៅ​កម្មវិធី​ព័ត៌មាន​កម្សាន្ត Entertainment Weekly។ Leonardo ដែល​ជា​អ្នក​មាន​ដើម​កំណើត​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​ឱ្យ​ដឹង​ថា​លោក​ពិត​ជា​មិន​ដឹង​សោះ​ថា​តើ​លោក​ត្រូវ​ធ្វើ​បែបណា​ខ្លះ​នៅ​ក្នុង​បឹង​ទឹកកក​នោះ​ ប៉ុន្តែ​កាល​ពី​២៤​ឆ្នាំ​លោក​ធ្លាប់​បាន​សិក្សា​ខ្លះ​ៗ​ដែរ​ កាល​លោក​សម្ដែង​ជា​តួអង្គ​ Jack ដែល​ជាប់​គាំង​ក្នុង​សមុទ្រ​ទឹកកក​ ក្នុង​រឿង​ «Titanic»។

ដៃ​គូ​សម្ដែង​របស់​ Leonardo អ្នក​នាង​ Jennifer Lawrence បាន​ពន្យល់​និង​រំលឹក​ពី​ហេតុការណ៍​នេះ​ថា​ «កាល​ណោះ​មាន​ឆ្កែ​មួយបាន​ធ្លាក់​ចូល​ក្នុង​បឹង​ទឹក​កក បន្ទាប់​មក​ Leonardo បាន​ហក់​ចូល​ទៅ​ក្នុង​បឹង​នោះ​ដើម្បី​ជួយ​សង្គ្រោះ​វា ប៉ុន្តែ​នៅ​ពេល​ដែល​លោក​បោះ​ឆ្កែ​មួយ​ចេញ​ពី​ក្នុង​បឹង​ ស្រាប់​តែ​ឆ្កែ​មួយ​ក្បាល​ទៀត​បាន​ហក់​ចូល​ទៅ​ក្នុង​បឹង​នោះ​ដែរ​។»

ពន្យល់​បន្ថែម​ចំពោះ​អ្វី​ដែល​ Jennifer និយាយ​ Leonardo បាន​​និយាយ​បន្ថែម​ថា​ «ឆ្កែ​មួយ​ទៀត​បាន​ហែល​មក​លិឌ​ឆ្កែ​ដែល​កំពុង​តែ​លិច​ ទី​បំផុត​ពួក​យើង​ទាំង​អស់​គ្នា​នៅ​ជាប់​កក​ក្នុង​បឹង​ទឹកកក​ទាំងអស់​គ្នា​»

ខណៈ​ដែល​ Jennifer បាន​និយាយ​បែប​លេង​សើច​បន្ថែម​ទៀត​ថា​ «ខ្ញុំ​ជឿ​ថា​អ្នក​ទាំងអស់​គ្នា​ច្បាស់​ជា​ឆ្ងល់​ ខ្ញុំ​ក៏​ដូច​គ្នា​ ព្រោះ​អី​ភ្លាម​ៗ​នោះ​គាត់​បាន​​នៅ​​ស្រាត​សំលៀក​បំពាក់​ចោល​អស់​នៅ​ក្នុង​ឡាន​»។ ទង្វើ​របស់​ Leonardo បាន​ធ្វើ​ឱ្យ​លោក​អាច​បន្ថែម​បទ​ពិសោធន៍​ជា​អ្នក​សង្គ្រោះ​ជីវិត​ក្នុង​ទឹកកក​ចូល​ក្នុង​ CV របស់​លោក។

រឿង​ Titanic ដែល Leonardo សម្ដែង​បាន​បញ្ចាំង​កាល​ពី​ឆ្នាំ​១៩៧៧ កាល​ណោះ​លោក​សម្ដែង​ដោយ​ចាប់​ដៃ​គូ​ជា​មួយ​តួឯក​ស្រី​ល្បី​ឈ្មោះ​ Kate Winslet៕

Telegram-Troryorng


Share.