កំពង់ធំ៖ ​ព្រះសង្ឃមួយអង្គ​ត្រូវបាន សមត្ថកិច្ចចាប់ផ្សឹកភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើកុមារីម្នាក់អាយុ១៤ឆ្នាំ នៅក្នុងវត្ថ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ កម្លាំងព្រហ្មទណ្ឌស្រុក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឃាត់ជនសង្ស័យឈ្មោះ លី ទ្រី អាយុ ៤៤បួ សជាសង្ឍ នៅវត្ត សុវណ្ណគីរីសេរីរតនារាម ហៅវត្តខ្វាន់ទៀង បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើកុមារីឈ្មោះ ស.ព អាយុ១៤ឆ្នាំ រស់នៅភូមិខ្វាន់ទៀង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។

តាមសមត្ថកិច្ច​បានថា ព្រះសង្ឃឈ្មោះ លី ទ្រី គង់នៅវត្តខ្វាន់ទៀង បានណាត់ជួបនារីឈ្មោះ ស.ព រស់នៅជិតវត្ត រួចបានបបួលគ្នារួមមេត្រីនៅចំណុចខាងលើ។ គាប់ជួនម្តាយបានបាត់កូនស្រីយូរពេក ក៍ទៅផ្តឹងសមត្ថកិច្ចនគរបាលជួយស្វែងរក ស្រាប់តែប្រទះឃេីញកំពុងនៅក្នុងវត្តជាមួយព្រះសង្ឃខាងលេីនេះទៅវិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំមកសាកសួរ និងកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការទៅតាមនិតីវិធី៕

Share.