តារា​សម្ដែង​វ័យ​ក្មេង​ Joseph Baena បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌មាន​ពី​មូលហេតុ​ដែល​លោក​ប្រឡូក​ចូល​ក្នុង​វិថី​សិល្បៈ​ដោយ​មិន​ប្រើ​ប្រាស់​នាម​ត្រកូល​របស់​ឪពុក​លោក​ Arnold Schwarzenegger នៅ​ក្នុង​បទ​សម្ភាន៍​មួយ​រវាង​លោក​និង E!NEWs។

«ការ​ពិតរឿង​នោះ​មាន​ហេតុផល​ច្រើន​ខុស​គ្នា​ ប៉ុន្តែ​នេះ​មិនមាន​ជា​អ្វី​ដែល​ខ្ញុំ​ផ្ដោត​ជា​សំខាន់​នោះ​ទេ​នៅពេល​នេះ​ ព្រោះ​ខ្ញុំ​ចង់​កសាង​កេរ្តិ៍ឈ្មោះ​ខ្លួន​ឯង​ និង​កសាង​អាជីព​សម្ដែង​ ក៏​ដូច​ជា​រឿង​ការ​រកស៊ី​ផ្នែក​អចល​នទ្រព្យ​និង​ផ្ដោត​ជា​សំខាន់​លើ​រឿង​ទាំង​អស់​នោះ​ក្នុង​ពេល​ឥឡូវ​នេះ​»។

បុរស​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ «ឪពុក​របស់​លោក​នៅ​តែ​ជា​មនុស្សម្នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជីវិត​និង​អាជីព​របស់​លោក​»

«ប៉ា​របស់​ខ្ញុំគឺជា​សេះ​ដ៏​មាន​កម្លាំង។ គាត់​ជា​បុរស​លើ​បុរស ខ្ញុំ​ចូលចិត្ត​គិត​និង​មើល​តាម​គាត់​ជានិច្ច​ ដូច្នេះ​អាច​និយាយ​បាន​ថា​គាត់​មាន​ឥទ្ធិពល​ច្រើន​ មិន​ថា​វិថី​ដែល​ខ្ញុំ​ដើរ​នៅ​លើ​សិល្បៈ​ក្ដី​ កា​រលេង​កីឡា​ក្ដី​ ឬ​សូម្បី​តែ​រូបរាងកាយរបស់ខ្ញុំ​​ ហើយ​នៅ​មាន​រឿង​ជា​ច្រើន​ទៀតដែល​ខ្ញុំ​បាន​ធ្វើ​»។

Joseph បាន​ឱ្យ​ដឹង​ថា​ភាពយន្ត​ថ្មី​រឿង​ «Lava» ដែល​លោក​សម្ដែង​គឺជា​រឿង​ដែល​និយាយ​ពី​ភាព​រីករាយ​តែ​បង្កប់​ទៅ​ដោយ​រឿង​ហេតុ​រំជើបរំជួល។ រឿង​នេះ​និយាយ​ពី​ស្រី​២​មួយ​ក្រុម​បាន​ជួប​​នឹង​បុរ​សមួយ​ក្រុម​ដែល​ជា​បើកបរ​ឱ្យ​ពួក​នាង​ដើរ​លេង​ដោយ​សេរី​ ហើយ​ពួក​គេបាន​ចេញ​ទៅ​ដើរ​កម្សាន្ត​ជាមួយ​គ្នា​ ក្នុង​ដំណើរ​កម្សាន្ត​នោះ​ពួក​គេ​មាន​រឿង​ជាមួយ​នឹង​មនុស្ស​ក្នុង​តំបន់ រហូត​ធ្វើ​ឱ្យ​ភាព​រីករាយ​ក្លាយ​ទៅ​រឿង​ប៉ះសក់​និង​គួរ​ឱ្យ​ភ័យខ្លាច​ទៅ​វិញ​។ កូនប្រុស​តារា​ហូលីវូដ​ល្បី​រូប​នេះ​ក៏​និយាយ​ដែរ​ថា​លោក​ពិត​រំភើប​និង​ចង់​មើល​រឿង​នោះ​ណាស់​តើ​ពេល​ចាក់​បញ្ចាំង​នឹង​​ទៅ​ជា​បែប​ណា​?

Joseph ក៏​បានចែក​រំលែក​ឱ្យ​ដឹង​ពី​តួ​អង្គ​ដែល​លោក​ចង់​សម្ដែង​ដែរ​ គឺលោក​ចង់​លេង​រឿង​ cowboy ព្រោះ​លោក​ចង់​ពាក់​មួក​ ស្បែក​ជើង​ប៊ូត​ ពិសេស​លោក​ចេះ​ជិះសេះ​៕

Telegram-Troryorng
Share.