ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ។

ការចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសជម្រុញ ជូនប្រជាពលរដ្ឋចំនួន ៣ទីតាំង លើ ១០ទីតាំងក្នុងខេត្តព្រះសីហនុ មានដូចជា នៅសា លាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាក់ដោយ ក្រុមគ្រូពេទ្យកងពលតូច ង៧០។ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ចាក់ដោយក្រុមគ្រូពេទ្យកងកិត្តិយសត្រែទ័ព និងនៅបរិវេណវត្តស្មាច់ដែង ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ចាក់ដោយក្រុមគ្រូពេទ្យកងទ័ពជើងទឹក ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមេត្តាមកចូលរួមទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីបង្កើតភាពសុំាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដឱ្យបានគ្រប់គ្នាៗ ហើយក្រុមគ្រូពេទ្យរបស់យើង មានកងទ័ព ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល យោធាខេត្តបន្តចាក់វ៉ាក់សាំងដូសទី៣ ដោយឥតគិតថ្លៃ និងចូលរួមអនុវត្ត៣.ការពារ ៣.កុំ គម្លាតសុវត្ថិភាព ការចូលរួមរបស់បងប្អូន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដបានពិតប្រាកដទាំងអស់គ្នា។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុដោយក្រុមគ្រូពេទ្យកងយោ ធពលខេមរភូមិន្ទ ក្នុងនោះ ក្រុងព្រះសីហនុ មាន ២ទីតាំង ១.សាលាបច្ចេកទេសដុនបូស្កូ ២.សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា ជប៉ុន ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ស្រុកព្រៃនប់មាន ៨ទីតាំង វត្តស្មាច់ដែង (ឃុំរាម) វត្តអូរចំណារ (ឃុំឧកញ៉ាហេង) វត្តវាលមាស (ឃុំវាលរេញ) វត្តសុវណ្ណគង្គារ (ឃុំសាមគ្គី) វត្តសារាយអណ្ដែត (ឃុំជើងគោ) វត្តសុវណ្ណគីរីវ័ន្ត (ឃុំតានៃ) តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ឃុំបិត្រាំង) តំបន់សេដ្ឋកិច្ចពិសេសចេជាង(ឃុំជើងគោ) ។ ស្រុកកំពង់សីលាមាន ៤ទីតាំង វត្តស្ទឹងឆាយ (ឃុំស្ទឹងឆាយ) វត្តភ្នំក្អោង (ឃុំចំការហ្លួង) វត្តឧត្តមមុនី្នវង្សកំពង់សីលា (ឃុំកំពង់សីលា) និងវត្តសំរោងប្រសិទ្ធិវង្ស (ឃុំអូរបាក់រទេះ)៕

Share.