កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់ នៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធ ករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក (ប្រាំមួយរយដុល្លារអាមេរិក) ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទ ប្រុស ជនជាតិ ខ្មែរ  មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88  ស្នាក់នៅផ្ទះលេខ២៨  ផ្លូវលេខ៨៨  សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមាន៖

១- ឈ្មោះ ឆុំ ដានី ភេទ ប្រុស ជនជាតិ ខ្មែរ  មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។

២- ឈ្មោះ អ៊ុន ចាន់ថា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ  ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ភស្តុតាងចាប់យក៖  ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។

ក្រោយការឃាត់ខ្លួនោះ កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Share.