ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ តារា​ស្រី ថន លក្ខិណា  បាន​បិទ​ទំព័រ​ជាតា​រា​សម្ដែង​ហើយ និង​ងាក​មក​ក្តោប​បាន​តំណែង​ជា​ពិធី​ការិនី​នៅក្នុង​កម្មវិធីធំៗរបស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលជា​ពិសេស​កញ្ញា​បាន​ចាប់ដៃ​លោក ជា វិបុល បាន​ច្រើន​កម្មវិធី រួមទាំង​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សំនៀង​លំដាប់​ពិភពលោក​ទៀតផង ។

ទន្ទឹង​នឹង​សាង​ប្រជាប្រិយភាព​ផ្នែក​ពិធី​ការិនី​ល្បីឈ្មោះ​ហើយ កញ្ញា ថន លក្ខិណា បានធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​លាន់មាត់​ថា ជា​តារា​ស្រី​ពូកែ​ថែ​រូប​សម្រស់​ខ្លាំងណាស់ ព្រោះថា ជិត​រយៈពេល១០ឆ្នាំ​ជាង​មកនេះ ថន លក្ខិណា នៅតែ​រក្សា​រាង​តូច​ច្រលឹង និង​ទម្រង់​មុខ​តូច​ស្រួច បាន​ដ​ដែរ មិន​ប្រែប្រួល។ កញ្ញា ថន លក្ខិណា ក៏ត្រូវ​បាន​មហាជន​កត់សម្គាល់ថា ជា​តារា​ស្រី​ហ្វេ​សសិន​មួយរូប​ដែរ ព្រោះ​កញ្ញា​និយម​តែងខ្លួន​បែបប្លែកៗ មិនឱ្យ​ជាន់គ្នា​ឡើយ​ពីមួយ​ឈុត​ទៅមួយ​ឈុត។ នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២១នេះ ចំ​ថ្ងៃ​ខួបកំណើត កញ្ញា ថន លក្ខិណា ខណៈ​តារា​ស្រី​រូបនេះ​បាន​តុបតែង​ខ្លួន​ជា​ទេពធីតា​មាន​ស្លាប​ពណ៌​ស​ដូច​បក្សី និង​គ្រងមកុដផ្កាស្មៅ​ ដែល​មើលទៅ​ចែង​ចាំងស្រស់ស្អាតតែ​ម្ដង។

កញ្ញា ថន លក្ខិណា បាន​បង្ហោះ​រូបភាព​របស់​ខ្លូន​ជាច្រើន​សន្លឹក​នៅ​ហ្វេ​ស​ប៊ុ​ក ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​ជាច្រើន ចូលទៅ Comment សរសើរ​ពី​សម្រស់​របស់​កញ្ញា និង​ជូនពរ​កញ្ញា​ក្នុង​ថ្ងៃ​ខួបកំណើត​ផងដែរ។ គួរ​រំលឹក​ដែរ​ថា ក្រៅពី​សមត្ថភាព​សិល្បៈ​ពុ​ហ​ជំនាញ​ហើយ​នោះ កញ្ញា ថន លក្ខិណា ក៏បាន​អាច​ប្រើប្រាស់​និយាយ​ភាព ថៃ និង​អង់គ្លេស​បាន​យ៉ាង​ស្ទាត់ជំនាញ ក្នុង​ការងារ​ជា​ពិធី​ការិនី​ថែមទៀត​ផង៕

Telegram-Troryorng
Share.