ក្រោយបង្ក្រាបបទល្មើសជាបន្តបន្ទាប់ នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបាន ជនសង្ស័យចំនួន ១៣នាក់ក្នុងនោះស្ត្រីម្នាក់និងបញ្ជូលទៅកាន់ សាលាដំបូង រាជធានី ភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង១៣នាក់នោះរួមមាន៖ក្នុងសំណុំរឿង លួចទ្រព្យសម្បត្តិ ចំនួន១១នាក់ ស្រី១នាក់ និងសំណុំរឿងគ្រឿងញៀន ចំនួន២នាក់ ។ ជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ័យបង្ក្រាបចាប់ ឃាត់ខ្លួនបានក្នុងពេលកន្លងមក ។

ក្រោយពីបង្ក្រាបបាន នាំខ្លួនសាកសួរនៅផ្នែកជំនាញខណ្ឌ តាមនីតិវិធីរួចមក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យទាំងជាង១០នាក់នោះត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បី ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.