ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ​ធំ​ ​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១នេះ លោក​ស្រី​ ទ្រី ដាណា បាន​ចេញ​មក​ទម្លាយ​មូលហេតុ​និង​មុខ​ស្រ្តី​ម្នាក់​ដែល​លោក​ស្រី​អះអាង​ថា​ជា​ប្អូន​ស្រី​បង្កើត​របស់​អតីត​ស្វាមី ​ជា​មេ​ចាក់​រុក​ (មេនាំភ្លើង​) នាំ​ឱ្យ​លោក​ស្រី​និង​ស្វាមី​ទាស់ទែង​គ្នា រហូត​ឈាន​ដល់​លែង​លះ​​។

ប្រិយមិត្ត​សាធារណជន​បាន​ដឹង​ហើយ​ថា​ លោក​ស្រី​ ទ្រី ដាណា និង​អតីត​ស្វាមី​ លោក​ ហ៊ីង​ បញ្ញារិទ្ធិ បាន​បែក​បាក់​គ្នា​ ដោយ​លោក​ស្រី​ដាក់​ពាក្យ​លែង​លះ​គ្នា​ទៅ​តុលាការ​ ទោះ​ជា​អតីតស្វាមី​បាន​ចេញ​មក​យំ​អង្វករ​សុំ​ត្រូវ​រ៉ូវ​គ្នា និង​​ចង់​ទៅ​មើល​ថែ​លោក​ស្រី​និង​កូន​តូច​ជា​​ច្រើន​លើក​ច្រើនសារ ​តាម​រយៈ​ការ​ Live ជា​វីដេអូ​ ក៏​លោក​ស្រី​នៅ​តែ​បដិសេធ​មិន​ជា​នា​គ្នា​វិញ​ដែរ​។

រឿង​រ៉ាវ​នៃ​ទំនាស់​គ្រួសារ​របស់​ថៅកែ​គ្រឿង​ពេជ្រ និង​ផលិតផល​អនឡាញ​ដ៏​ល្បីល្បាញ​នេះ​ គឺ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​របស់​លោក​ស្រី​ ដោយ​ម្នាក់​ៗ​បាន​ដឹង​ត្រឹម​ថា​បញ្ហា​ទំនាស់​ផ្ទៃ​ក្នុង​គ្រួសារ​នេះ​កើត​ឡើង​ដោយ​សារ​តែ​ភាគី​គ្រួសារ​លោក​​ ហ៊ីង បញ្ញារិទ្ធិ​ ហៅ​ពូ​ម៉ៅ​ ប៉ុន្តែ​ចំពោះ​រឿង​រ៉ាវ​លម្អិត​បែបណា ហើយ​បុគ្គល​រូប​ណាជា​អ្នក​នៅ​ពី​ក្រោយ​ឬ​មេ​នាំ​ភ្លើង​បណ្ដាល​ឱ្យ​ជីវិត​គ្រួសារ​របស់​អ្នក​ទាំង​ពីរ​ត្រូវ​ប្រេះ​ស្រាំ​នោះ​ឡើយ​។​

យ៉ាង​ណា​មិញ​​នៅ​មុន​នេះ​បន្តិច​លោក​ស្រី​ ទ្រី​ ដាណា បាន​ចេញ​មក​បង្ហោះ​សំណេរ​មួយ​ដែល​មាន​ខ្លឹម​សារ​និយាយ​ពី​បញ្ហា​ក្នុង​គ្រួសារ​របស់​លោក​ស្រី​ និង​អតីត​ស្វាមី​ ដោយ​អត្ថន័យ​ក្នុង​សំណេរ​នោះ​បាន​បក​អាក្រាត​ស្ត្រី​ម្នាក់​ដែល​មាន​ឈ្មោះ​ហៅ​ថា​ ហ៊ីង វឌ្ឍនា ត្រូវ​ជា​ប្អូន​ស្រី​បង្កើត​របស់​ពូម៉ៅ គឺជា​មេ​នាំ​ភ្លើង​ចាក់​រុក​ញុះញង់​រហូត​ធ្វើ​ឱ្យ​ស្វាមី​លោក​ស្រី​ប្រើហិង្សា​និង​រក​រៀង​លោក​ស្រី​ ហើយ​បើ​ទោះ​ជា​លោក​ស្រី​ព្យាយាម​នៅ​ស្ងៀម​មិន​ប៉ះពាល់​ដល់​អតីត​គ្រួសារ​ក៏​នៅ​តែ​មិន​ឱ្យ​លោក​ស្រី​បាន​សុខ​ដដែល​។

«បងប្អូនចង់ឃើញមុខទេម្នាក់និងហើយដែលជាមូលហេតុធ្វើឲ្យក្រុមគ្រួសារខ្ញុំបែកបាក់គ្នា ម្នាក់នេះហើយដែលជាប្អូនស្រីរបស់ពូកម៉ៅហើយព្យាយាមចាក់រុកគ្រប់បែបយ៉ាងរហូតធ្វើអោយអតិតប្តីខ្ញុំវៃខ្ញុំ និងរករឿងខ្ញុំរហូតមក ក្រុមគ្រួសារខ្ញុំមិនឲ្យមានសេចក្តីសុខរហូតឈានដល់ការលែងលះគ្នានេះហើយបងប្អូនមើលទៅចរិកពិតរបស់នាងនិងគឺដោយសាបាត់បង់ប្រយោជ៍ពីខ្ញុំទើប ចាក់រុកពូម៉ៅ តាំងតែពីបែកគ្នាមកខ្ញុំមិនដែលបេះពាល់អីដល់គ្រួសារនិងទេតែពួកគេមិនអោយខ្ញុំសុខទេ ទើបខ្ញុំចាប់ផ្តើមសើរើ ហើយខ្ញុំនៅមានភស្តតាងជាច្រើនទៀតក្នុងដៃ សំរាប់បង្ហាញមុខពួកនិងហើយផ្តាំទៅប្រពន្ធក្រោយផង យកចិត្តនាងនិងតិច បើមិន ចឹងនាងនិងប្រចេះអោយលែងហើយ។»

តាមដាន​អាន​ខ្លឹមសារ​លោក​ស្រី​ ទ្រី ដាណា បង្ហោះ​សំណេរ​លើ​បណ្ដាញ​សង្គម​ខាង​ក្រោម​នេះ​៖

Telegram-Troryorng


Share.