ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ប្រកាសនាំយកកីឡាករចំណូលថ្មី ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ គឺកីឡាកវ័យ២៣ឆ្នាំ ឡុង ភារ៉ាត់  អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លិបអង្គរថាយហ្គឺរ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២២ ខាងមុខ។

គួរដឹងខ្សែបម្រើប្រយុទ្ធ ឡុង ភារ៉ាត់ គឺជាកីឡាករទី៥ ក្នុងចំណោមកីឡាករសរុប៧រូប ដែលបានចាកចេញពីក្លិបអង្គរថាយហ្គឺរ រួមទាំងលោក Oriol Mohedano Segura បន្ទាប់ពីលីគកំពូលឆ្នាំ២០២១ បានបញ្ចប់៕

Telegram-Troryorng

Share.