Monday, September 25 Login

«ជួបគ្នាឆាប់ៗ Metfone Cambodian League ! ពួកយើងបានត្រឡប់ចូលជុំរុំហ្វឹកហាត់វិញហើយ ដើម្បី​ត្រៀម​បន្ដ​ការ​ប្រ​កួត​នា​ពេល​ឆាប់ៗ​ខាង​មុខ ជា​មួយ​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​បំ​ផុត ដោយ​គោ​រព​តាម​វិ​ធា​ន​ការ​សុ​ខា​ភិ​បាល ពិ​សេស​វិ​ធាន​ការ 3️⃣ការពារ 3️⃣កុំ ដើម្បី​​ចូល​រួម​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​កូវីដ-១៩»។ នេះ​ជា​សារ​របស់​ក្លិប​ម្ចាស់​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២០ ដើម្បី​ប្រាប់​អ្នក​គាំទ្រ​ថា​​ក្រុម​ខ្លួន​ចាប់​ផ្ដើម​​ប្រមូល​ផ្ដុំ​វិញហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៨ ខែ​ឧសភា ឆ្នាំ​២០២១ នេះ។

ក្រុម​បាល់ទាត់​វិសាខា ក្រោមការ​ដឹកនាំ​របស់​លោក​គ្រូ​បង្វឹក Colum Curtisមាន​អម្រែក​៣​នៅ​រដូវកាល​នេះ ដោយ​ត្រូវ​ប្រកួត​ក្នុង​ពានរង្វាន់​ Metfone Cambodian League ផង ប្រកួត​ការពារ​តំណែង​ជើង​ឯក​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ផង និង​ចេញ​តំណាង​ឱ្យ​កម្ពុជា ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2021 ប្រចាំ​ទ្វីប​អាស៊ី ផង​ផង​ដែរ។

ខាង​ក្រោម​ជា​សកម្មភាព​ហ្វឹកហាត់​ខ្លះៗ​របស់​ក្រុម​វិសាខា ដែល​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​ឡើង​វិញ៖

Share.

Leave A Reply