ក្លិបសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសអំពីការវិលត្រលប់សារជាថ្មីរបស់គ្រូបង្វឹកលោក ទេព ឡុងរចនា នៅរសៀលថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ត្រៀមចូលរួមការប្រកួតពានរង្វាន់លីគកំពូលកម្ពុជានៅពេលខាងមុខ។

គួរបញ្ជាក់ឲ្យដឹងថាលោក ទេព ឡុងរចនា វិលត្រលប់មកវិញក្នុងតួនាទីជាអ្នកចាត់ការក្រុម ជំនួសលោក Lee Tae-hoon ដែលបានចាកចេញ ខណ:លោក ហោ សុខហេង នៅតែបន្តតួនាទីជាគ្រូបង្វឹកដដែល នេះបើយោងតាមការបញ្ជាក់របស់លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។

កងយោធពលខេមរភូមិន្ទ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Metfone Cambodian League 2021 មាន២៣ពិន្ទុ ខណ:ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្លិប អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤:០៕

Telegram-Troryorng
Share.