ដូច​មហាជន​បានដឹង​មកហើយ​ថា អ្នកនាង ទឹម រដ្ឋា គឺជា​អតីត​តារា​បង្ហាញ​ម៉ូដ​ក្រុម Cambodia Super Model និង​ជា​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព។ ស្ថិតនៅក្នុង​ស្ថានភាព​កូ​វីដ១៩នេះ តារា​សម្ដែង​ស្រី ទឹម រដ្ឋា បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ រហូត​ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​នឹករលឹក​អ្នកនាង​ខ្លាំង។ កាត់មុខ​មួយរយៈ​នេះ ហ្វេ​ន​សង្ស័យថា អ្នកនាង​ប្រហែលជា​រៀបការ​ហើយ​ស្ងាត់ៗ និងស​ម្ញំ​ខ្លួន​រស់នៅ​ជាមួយ​គូស្នេហ៍​យ៉ាង​សប្បាយចិត្ត​ហើយ​មើលទៅ ព្រោះ​គូស្នេហ៍​របស់​អ្នកនាងលោក Jovany Antonio ​ក៏​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ទាំង​ក្នុង​នឹង​ក្រៅប្រទេស ដែល​អាចឱ្យ​អ្នកនាង​រស់នៅ​បាន​យ៉ាង​សោយសុខ។

ក្នុង​ថ្ងៃ​បង្ហាញ​វត្ត​មាននៅ​សារមន្ទីរ​ខ្លែង ក្នុង​កម្មវិធី​តាំងពិព័រណ៍​សិល្ប​សហ​សម័យ​កម្ពុជា អ្នកនាង ទឹម រដ្ឋា បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា ជា​ការពិត​នៅក្នុង​ឆ្នាំនេះ​គឺ​អ្នកនាង​ពិតជា​ស្ងាត់​ពី​សិល្បៈ​មែន ក៏ប៉ុន្ដែ​អ្នកនាង​បាន​ត្រៀម​អ្វីដែល​ថ្មី​ប្លែក ដើម្បី​ទុកជា​កា​រព​ញ្ញ្រា​ក់​អារម្មណ៍​ទៅកាន់​អ្នកគាំទ្រ។ តែបើ​ថា​លួច​រៀបការស្ងាត់ៗ មិនឱ្យ​មហាជន​ដឹង​នោះ អ្នកនាង រដ្ឋា សូម​បដិសេធ​ជាដាច់ខាត​ថា នៅ​មិនទាន់​រៀបការ​ទេ តែ​ក៏​មិន​រំលង​ប្រពៃណី​ដែរ។ អ្នកនាង​ថា កាលពី៥ឆ្នាំមុន អនាគត​ស្វាមី​ធ្លាប់បាន​រៀប​គម្រោង​សុំ​អ្នកនាង​រៀបការ តែ​នៅ​មិនទាន់​សម្រេច។ ដូច្នោះ​ចូលដល់​ឆ្នាំ​ទី៦នេះ អាច​នឹង​អ្នកនាង​ជា​អ្នក​សុំ​ស្វាមី​រៀបការ​វិញ ដើម្បី​ហ្វេ​ន​បាន​ភ្ញាក់​អារម្មណ៍​បន្ដិច។

ទាក់ទង​ជាមួយ​ការងារ​សិល្បៈ​វិញ អ្នកនាង ទឹម រដ្ឋា អះ​អា​ថា នៅតែ​បន្ដ​រហូត​មិន​បោះបង់​ទេ ទោះ​ស្ថិតនៅក្នុង​កាលៈទេសៈ​ណាក៏ដោយ។ អ្នកនាង​ថា ថ្ងៃក្រោយ​ទៅមុខទៀត អ្នកនាង​នឹង​អនាគត​ស្វាមី នឹង​រួមគ្នា​បោះ​ជំ​ហ៊ាន​ទៅលើ​វិស័យ​អចលនៈទ្រព្យ ក៏ប៉ុន្ដែ​អ្នកនាង​នឹង​ប្រើ​ជំនាញ​របស់​អ្នកនាង ទាញ​ប្រយោជន៍​ពី​ការងារ​នោះ មក​ប្រើ​ឱ្យ​វិស័យ​សិល្បៈ​វិញ ដើម្បី​កាន់តែ​ជំរុញ និង​លើកកម្ពស់​សិល្បៈ​ខ្មែរ​ឱ្យ​កាន់តែ​រីកចម្រើន​ទៀត។ អ្នកនាង​ថា ក៏​ព្រោះតែ​សិល្បៈ​នេះហើយ ដែល​ធ្វើឱ្យ​មានឈ្មោះ​របស់ ទឹម រដ្ឋា ហើយ​អ្នកនាង​ដាច់ខាត​គឺ​មិន​ភ្លេចគុណ​សិល្បៈ​នោះទេ។

អំឡុងពេល​កូ​វីដ១៩នេះ អ្នកនាង​ថា អ្នកនាង​រៀន​បាន​ពីបទ​ពិសោធន៍​ជីវិត​ជាច្រើន​រហូតដល់​ពិបាក​នឹង​ប្រាប់ ព្រមទាំង​ធ្វើ​អ្វីថ្មីៗជាច្រើន​ទៀត​សម្រាប់​សិល្បៈ។ ចំពោះ​វិស័យ​ហ្វេ​សសិន និង​ដើរ​ម៉ូដ​វិញ នៅ​ឆ្នាំ២០២២នេះ អ្នកនាង និង​ក្រុម Cambodia Super Model នឹង​វិល​ត្រឡប់មកវិញ ក្នុង​ការដើរ​បង្ហាញ​ម៉ូដ​ពេជ្រ​ឱ្យ​ក្រុមហ៊ុន​ដ៏​ធំ​មួយ៕

Telegram-Troryorng
Share.