បាត់ដមបង៖ ស្ត្រីម្នាក់នាំកូនជិះទូកលេងក្នុងអូរ មិនប្រយ័ត្នបណ្តាលឲ្យធ្លាក់កូនស្រីអាយុ ២ឆ្នាំចូលក្នុងទឹកលង់ស្លាប់ភ្លាមៗ នៅស្រុកសំឡូត។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរសំរិលលើ ស្រុកសំឡូត ខេត្តបាត់ដំបង។ កុមារីរងគ្រោះមានឈ្មោះ ណេត យ៉ានុត អាយុ០២ឆ្នាំ រស់នៅជាមួយឳពុកម្តាយក្នុងភូមិ ឃុំកើតហេតុខាងលើ។​

តាមសម្តីម្តាយកុមាររងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុខ្លួនបាននាំកូនស្រីជិះទូកឆ្លងអូរ ឆ្ពោះទៅកាន់ផ្ទះអ្នកភូមិក្បែរខាង ជាមួយគ្នានោះកូនរបស់គាត់បានលូកដៃលេងទឹកយ៉ាងសប្បាយរីករាយ ហើយបានឱនក្បង់ទឹកចុះឡើងៗ ក៏ជ្រុលធ្លាក់ចូលក្នុងទឹកអូរបាត់។ ភ្លាមៗក៏មានការស្លន់ស្លោលោតចុះស្រង់កុមាររងគ្រោះ ប៉ុន្តែជាអកុសលកុមាររងគ្រោះបានឈ្លក់ទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានចុះទៅពិនិត្យបង្ហាញថា កុមាររីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកបានពិតប្រាកដមែន រួមបានប្រគល់សពទៅឲ្យក្រុមគ្រួ សារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.