យ៉ាងហោចណាស់មានអនីតិជនចំនួន១៤២២នាក់កំពុងត្រូវបានឃុំខ្លួននៅតាមពន្ធនាគារនានានៅទូទាំងប្រទេស។

នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេងនៅព្រឹកថ្ងៃទី ២៨ខែធ្នូឆ្នាំ២០២១នេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងនោះមាន ៤៥០នាក់ជាជនត្រូវចោទ ជនជាប់ចោទមាន៣១០នាក់ ពិរុទ្ធជន៤២១នាក់ និង ទណ្ឌិត២៤១នាក់។

ចំពោះប្រភេទបទល្មើសដែលជាប់ពាក់ព័ន្ធនឹងអនីតិជនដែលកំពុងជាប់ឃុំទាំងអស់រួមមាន បទល្មើលគ្រឿងញៀនជាង៣១ភាគរយ ក្រៅពីនេះ មានករណីលួចនិងគំរាមយកទ្រព្យសម្បត្តិរួមទាំងឃាតកម្មនិងរំលោភសេពសន្ថវៈជាដើម។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់ទុកមជ្ឈមណ្ឌលនេះថា ជាសមិទ្ធិផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលនិងជាមជ្ឈមណ្ឌលឃុំខ្លួនអនីតិជនដំបូងគេនៅកម្ពុជា។

មណ្ឌលយុវនីតសម្បទានេះ មានសមត្ថភាពទទួលអនីតីជនបានរហូតដល់ទៅជាង ១,០០០នាក់៕

Share.