បាត់ដំបង៖ នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីរួមមេត្រីជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ម្នាក់ក្នុងស្រុកថ្មគោល។

ផ្អែកតាមស្នងការដ្ឋាននគបាលខេត្តបាត់ដំបង បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ធ.ធ ភេទប្រុសអាយុ២២ឆ្នាំ ឃាត់​ ​ខ្លួនកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣ និង ១០នាទី នៅចំណុចឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ចំណែក ជនរងគ្រោះជាអនីតិជន​ឈ្មោះ ខ.រ. ភេទស្រី​ អាយុ១០ឆ្នាំ។

ក្រោយទទួលបាននូវពាក្យបណ្តឹងពីគ្រួសារជនរងគ្រោះ​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការ​នគរ​បាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងផ្នែកជំនាញចុះឃាត់ខ្លួនជនសង្ស័យខាងលើមកកាន់អ​ធិ​ការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ​ស្រាវជ្រាវ៕

បច្ចុប្បន្ន ជនសង័្សយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីក​សាងសំណុំរឿងចាត់ការតាមនីតិវិធី​ ៕

Share.