រយៈពេល៦ឆ្នាំមកនេះ ពោលគិតចាប់ពីឆ្នាំ២០១៦រហូតដល់ឆ្នាំ២០២១នេះ ក្រសួងការពារជាតិ បានជំពាក់បំណុលថ្លៃអគ្គិសនីរបស់រដ្ឋចំនួនជាង ៩ពាន់លានរៀល ឬស្មើនឹងជាង ២លានដុល្លារអាមេរិក។

មូលហេតុនៃការជំពាក់បំណុលនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិសម្តេចពិជ័យសេនា ទៀ បាញ់អះអាងថា ដោយសារការប្រើប្រាស់អគ្គិសនីមានការកើនឡើងជារៀងរាល់ឆ្នាំ ទៅតាមភាពរីកចម្រើនរបស់ប្រទេសជាតិ និងវិស័យការពារជាតិ ប៉ុន្តែការប្រើប្រាស់ឥណទាន ប្រចាំឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរក្សាទុកនៅដដែល។ ជាក់ស្តែងពីមុនមានតែ១៤០ អង្គភាព បច្ចុប្បន្នមានរហូតដល់២៤០អង្គភាព។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការ ក្រសួង ការពាជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោហ៊ុន សែនបានណែនាំដល់ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព ក្នុងការ លុបបំណុលថ្លៃអគ្គិសនី ដែលក្រសួងការពារជាតិជំពាក់នាពេលកន្លងមកតាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

បំណ
Share.