ស្រុកលើកដែក៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង កត់ឆ្នោតកន្ទុយលេខមួយកន្លែង និងឃាត់ខ្លួនបានម្នាក់។

ករណីបង្រ្កាបនេះធ្វើឡើងនៅពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥ និង៣០នាទី នៅចំណុចផ្សារដើមដូង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ចាប់បានឈ្មោះ ផល ស្រីម៉ៃ ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរៈកត់កន្ទុយឆ្នោតកន្ទុយលេខ មាន ទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ លុយខ្មែរចំនួន ៧៣,១០០រៀល ទូរស័ព្ទចំនួន០២គ្រឿងម៉ាកSamsung S10 ពណ៌ខ្មៅ០១ គ្រឿង និង Reame ពណ៌ទឹកប៊ិច០១គ្រឿង ម៉ាស៊ីនគិតលេខ០១គ្រឿង ក្រដាសកត់លេខ និងសភារៈមួយចំនួនទៀត ។

តាមផេកអធិការដ្ឋាននគរបាលស្រុកលើកដែកបញ្ចាក់ថា ដំបូងឡើយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុ ស្តិ៍រដ្ឋបាលព្រែកទន្លាប់បានទទួលពត៌មានពីប្រជាពលរដ្ឋថាមាន ការលេងល្បែងស៊ីសងខុសច្បាប់កត់ឆ្នោត(កន្ទុយលេខ)នៅចំណុចផ្សារដើ មដូងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ។

ក្រោយពីទទួលព័ត៍មាននេះភ្លាម កម្លាំងផ្នែកជំនាញយុត្តិធម៌បានសហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានចុះដល់ទីតាំងខាង លើ រួចឃាត់ជនសង្ស័យដែលកំពុងអង្គុយកត់កន្ទុយលេខ(ឆ្នោត)បានម្នាក់​ ព្រមទាំងប្រមូលវត្ថុតាងទាំងអស់ដែលនៅកន្លែងកើតហេតុ ​រួមទាំ ងជនសង្ស័យ បញ្ជូនមកផ្នែកជំនាញស្រុក ។

បច្ចុប្បន្ន មុខសញ្ញាកត់ឆ្នោត(កន្ទុយលេខ)និងវត្ថុតាងត្រូវបានផ្នែកជំនាញបាននាំមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕

Share.