កំពង់ឆ្នាំង ៖ អគ្គីភ័យឆាបឆេះហ្គាស នៅដេប៉ូលក់ហ្គាសមួយកន្លែង ស្ថិតនៅតាមផ្លូវជាតិលេខ៥ ចំណុចភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលា ប្អៀរ ខេត្តកំពង់ឆ្នាំង។

មូលហេតុដែលបណ្តាលឲ្យឆេះ ដេប៉ូលក់ហ្គាស និងប្រេងនេះ ផ្តើមចេញពីទុស្សេចរន្តភ្លើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើ មានស្តុកធុងហ្គាសមួយចំហៀង និងមួយចំហៀងទៀតស្ថានីយ៍ស្តុក ចាក់ប្រេង មានម្ចាស់ឈ្មោះ រុំ សុភា បានបើកអាជីវកម្មច្រើនឆ្នាំណាស់មកហើយ ។

សមត្ថកិច្ចបន្តទៀតថា អគ្គីភ័យខាងលើនេះឆាបឆេះខាងចំហៀងស្តុកធុងហ្គាស តែសំណាងល្អមិនបង្កឲ្យអ្នកណារងរបួសឡើយ ក្រាន់តែខូច ខាតតែសម្ភារៈ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបញ្ជូនទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ៕

Share.